ឥឡូវនេះ អ្នកអាចប្រើ Facebook Messenger ផ្ញើលុយ (Send Money)ឱ្យគ្នា ជាលក្ខណៈសកលបានហើយ
មុខងារពិសេសផ្ញើប្រាក់ឱ្យគ្នាតាមបណ្ដាញសង្គម Facebook ទីបំផុត ត្រូវបានក្រុមហ៊ុនដាក់ឱ្យដំណើរការជាលក្ខណៈសកលហើយ។ គេហៅមុខងារផ្ញើប្រាក់នេះថា TransferWise Bot ដែលត្រូវបានប្រកាសចេញកាលពីប៉ុន្មានថ្ងៃមុន។ ឥឡូវនេះ Bot ថ្មីនេះ អាចឱ្យអ្នកប្រើ ធ្វើការផ្ញើប្រាក់ឱ្យគ្នាបានយ៉ាងងាយស្រួល ដែលដំណើរការបាននៅ អាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និងអឺរ៉ុបជាដើម។
ការប្រើអាចមិនពិបាក ស្មុគស្មាញអ្វីនោះទេ ព្រោះមុខងារនេះប្រើនូវ bot របស់ TransferWise ដែលអាចផ្ទេរប្រាក់បានងាយស្រួល ជាមួយការណែនាំក្នុងកម្មវិធី Facebook Messenger ស្រាប់។ មុខងារទំនើបនេះ អាចឱ្យអ្នកផ្ទេរប្រាក់ក្នុងមួយខែបាន ១ពាន់លានដុល្លារ។ ហើយអ្វីដែលពិសេសនោះ ការប្រើមុខងារនេះ មិនចាំបាច់ចំណាយថ្លៃសេវាដោយធនាគារ ឬការប្ដូររូបិយប័ណ្ណនោះទេ ពោលគឺ TransferWise នឹងប្រើអត្រាប្ដូរប្រាក់ដែលមានបច្ចុប្បន្នភាពចុងក្រោយ។
មិនតែប៉ុណ្ណោះ Facebook bot ថ្មីនេះ នឹងជួយប្រាប់អ្នកប្រើអំពីអត្រាប្ដូរប្រាក់ ហើយវានឹងណែនាំពេលល្អមួយសម្រាប់ការប្ដូរប្រាក់ថែមទៀត។ សូមបញ្ជាក់ថា Facebook បានអនុញ្ញាតឱ្យអ្នកប្រើ អាចផ្ញើប្រាក់ឱ្យគ្នាតាមកម្មវិធី Messenger អស់រយៈពេលប៉ុន្មានខែមកហើយ គ្រាន់តែការប្រើមិនទាន់ទូលំទូលាយនៅឡើយ ចំណែកការប្រកាសថ្ងៃនេះ TransferWise គឺដំណើរការជាសកលតែម្ដង៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ mashable