កំពូលស្មាតហ្វូនអស្ចារ្យពី Samsung, LG, HTC, Nokia, Huawei, Sony នឹងត្រូវវែកមុខនៅ MWC 2017 ចុងខែកុម្ភៈនេះ តើម៉ូដែលណាខ្លះ?
សមាជឧបករណ៍ចល័តលំដាប់ពិភពលោកនៅឆ្នាំ២០១៧ នេះ នឹងពិសេសអស្ចារ្យ ដោយនឹងមានការបង្ហាញសមិទ្ធផលស្មាតហ្វូនកំពូលៗស៊េរីថ្មីៗ ពីបណ្ដាក្រុមហ៊ុនទូរស័ព្ទខ្នាតធំ ដូចជា Samsung, LG, HTC, Nokia, Huawei, Sony និងក្រុមហ៊ុនផ្សេងៗទៀត។ MWC 2017 នឹងត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃទី២៧ កុម្ភៈ ដល់ថ្ងៃទី ២ ខែមីនាខាងមុខ។ ខាងក្រោមនេះ គឺជាស្មាតហ្វូនលំដាប់ខ្ពស់ ដែលនឹងជាទាយាទក្រោយៗនៃស្មាតហ្វូនម៉ូដែលល្បីៗរបស់ក្រុមហ៊ុនខាងលើ៖
+Samsung
-ប្រធានក្រុមហ៊ុន Samsung បង្ហើបឱ្យដឹងថា Galaxy S8 នឹងមិនទាន់ត្រូវប្រកាសនៅ MWC 2017 នៅឡើយ។
-Samsung អាចនឹងបង្ហាញស្មាតហ្វូន Galaxy ថ្មី ប្រើប្រាស់អេក្រង់បត់បែនបាន (flexible screen) នៅ MWC 2017។
-ថេប្លេត Galaxy Tab S3 ទើបបង្ហាញខ្លួនក្នុងការធ្វើតេស្ត benchmark ឃើញមានប្រើបន្ទះឈីប Snapdragon 820 និង RAM 4GB។
-ស្មាតហ្វូន Galaxy J7 (ស៊េរី ២០១៧) ទើបបែកធ្លាយនូវលក្ខណៈសម្បត្តិដូចជា៖ បំពាក់ឈីប Snapdragon 625, Android 7.0 Nougat។
-Galaxy Xcover 4 អាចនឹងត្រូវប្រកាសចេញឆាប់ៗនេះ។
-ឧបករណ៍ Gear VR ជំនាន់ថ្មី ក៏រំពឹងនឹងត្រូវបង្ហាញក្នុង MWC 2017 ដែរ ហើយនឹងបំពាក់មុខងារ Daydream View។
+LG
-មកដល់ពេលនេះ LG G6 ស្មាតហ្វូនកំពូលដែលជាទាយាទក្រោយពី LG G5 បន្តបែកធ្លាយលក្ខណៈសម្បត្តិជាហូរហែរ។
-LG Watch Style និង Sport គឺជានាឡិកា Android Wear 2.0 នឹងត្រូវនាំយកទៅតាំងបង្ហាញនៅ MWC 2017 ថ្វីបើវាត្រូវបានប្រកាសរួចមកហើយ។
+Sony
-ទូរស័ព្ទ Sony Xperia ថ្មីទើបលេចមុខនៅតាមបណ្ដាញអ៊ីនធឺណិតថ្មីៗ ដែលអាចមានឈ្មោះ Xperia XA។
-ក្រុមហ៊ុន Sony បញ្ជាក់ថា នឹងបញ្ចេញទូរស័ព្ទ 4K ប្រើឈីប Snapdragon 835 នៅ MWC 2017 ខាងមុខ និងមានទូរស័ព្ទ ៤ម៉ូដែលផ្សេងទៀត ក៏ត្រៀមសម្ពោធដែរ។
+HTC
-រូបភាពថ្មីទើបបែកធ្លាយនៅលើបណ្ដាញអ៊ីនធឺណិត ត្រូវគេសន្និដ្ឋានថា ជា HTC One X10។
-ជំនាន់ឧបករណ៍ VR ថ្មីក៏រំពឹងបង្ហាញខ្លួននៅពេលនោះដែរ។
+Nokia / HMD Global
-កំពូលស្មាតហ្វូនរបស់ Nokia ដើរដោយ Android Nougat មានអេក្រង់ ៥,២អ៊ីញ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ។
-ចចាមអារ៉ាមអះអាងថា Nokia P1 នឹងត្រូវសម្ពោធចេញក្នុងសមាជ MWC 2017 ដែលជាស៊េរីកប់បំពាក់ឈីប Snapdragon 835 ដើរដោយ Android។
-ថេបេ្លត Nokia ស៊េរីថ្មី អាចមានទំហំដល់ ១៨,៤អ៊ីញ ក៏អាចត្រូវសម្ពោធក្នុងពេលនោះដែរ។
-Nokia 5, Nokia 3 និងទូរស័ព្ទ 3310 ស៊េរីទំនើបថ្មី នឹងត្រូវវែកមុខក្នុងព្រឹត្តិការណ៍ MWC 2017 ដូចគ្នា។
+Moto / Lenovo
-Motorola Moto G5 និង Moto G5 Plus ទើបបែកធ្លាយចេញលក្ខណៈសម្បត្តិក្ដៅៗ។
-Moto G5 Plus បែកធ្លាយរូបរាងមុនប្រកាសផ្លូវការ។
-ព័ត៌មានចុងក្រោយទាក់ទង G5 Plus គឺអាចដំណើរការដោយ android 7 nougat ហើយជាទូរស័ព្ទធុនមធ្យម។
+Huawei
-Huawei P10 មានការលេចរូបនៅលើបណ្ដាញអ៊ីនធឺណិតជាច្រើនសន្លឹក ហើយវាក៏នឹងជាតួអង្គសំខាន់បង្ហាញខ្លួននៅ MWC 2017 ផងដែរ។
-សេចក្ដីរាយការណ៍ថា Huawei Watch 2 នឹងជានាឡិកាទំនើបអាចដាក់ស៊ីមកាតបាន។
+BlackBerry
-ត្រូវគេរំពឹងថា នឹងសម្ពោធស្មាតហ្វូនថ្មី ឈ្មោះ BlackBerry Mercury។
+Asus
-ស្មាតហ្វូនធុនមធ្យម Asus Zone 3 អាចនឹងត្រូវសម្ពោធចេញក្នុងព្រឹត្តិការណ៍ MWC 2017 ផងដែរ។
-ចំណែកម៉ូដែល Zenfone 4 វិញអាចត្រូវក្រុមហ៊ុនបញ្ចេញនៅអំឡុងខែឧសភា ឆ្នាំ២០១៧ នេះ៕
តើម៉ូដែលណាមួយដែលអ្នកកំពុងទន្ទឹងចាំអ៊ុតមើលជាងគេ?
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena