រូបមន្តជួយឱ្យថតរូបលើ iPhone បានស្អាត ៧ចំណុចប្រាប់ដោយ Apple ផ្ទាល់
បើទោះបី iPhone X បំពាក់ដោយកាមេរ៉ាក្រោយភ្លោះ dual-lens ដែលមានសមត្ថភាពថតរូបល្អក៏ដោយ ប៉ុន្តែដើម្បីឱ្យការថតរូប កាន់តែច្បាស់ មានលក្ខណៈដូចអ្នកថតអាជីពនោះ ទំព័រនេះ យើងសូមលើកយកគន្លឹះថតរូបនៅលើទូរស័ព្ទ iPhone ចំនួន ៧ចំណុចមកបង្ហាញជូនប្រិយមិត្តដូចខាងក្រោម។ កាន់តែពិសេសនោះ គន្លឹះ ៧ចំណុចនេះ គឺត្រូវបានបង្ហាញប្រាប់ដោយក្រុមហ៊ុនផ្ទាល់ ដែលអ្នកអាចអនុវត្តតាមបាន៖
១) ខិតជិតវត្ថុ ឬកម្មបទដែលអ្នកចង់ថត ដើម្បីឃើញធំ តែនៅតែរក្សាគុណភាពល្អ
២) ស្វែងរកទីតាំងថត ដែលមានផ្ទៃក្រោយ (background) មិនមានភាពស្មុគស្មាញច្រើន ជៀសវាងការផ្ដោត focus ខុសពីរូបដែលអ្នកចង់ថត។ ៣) ព្យាយាមរកកន្លែងម្លប់ និងមានពន្លឺថ្ងៃនៅពីក្រោយ រូប/កម្មបទ ដែលអ្នកចង់ថត ដើម្បីបន្ថែមសោភ័ណស្អាតលក្ខណៈមានពន្លឺនៅពីក្រោយ។ ៤) អ្នកក៏អាចបន្ថែមលក្ខណៈពិសេសនៅលើរូបថត ដោយការប្រើមុខងារ exposure ឧទាហរណ៍ប្រើវាទៅលើសក់ ជាដើមដើម្បីផលិតរូបកាន់តែមានភាពប្លែកទាក់ទាញ។
៥) នៅពេលអ្នកថតរូប សត្វ អ្នកគួរស្វែងរកទីតាំងទូលាយល្អ និងប្រើមុខងារថត Portrait mode ដោយប្រើ telephoto lens ដូច្នេះចម្ងាយត្រូវរក្សាត្រឹម ៨ហ្វ៊ីត ឬប្រហែល ២,៤ម៉ែត្រគឺល្មម។ អ្នកនឹងទទួលបានរូបភាពស្អាត បើកម្មបទមិនធ្វើចលនាទេនោះ។ ៦) ពន្លឺស្រទន់ soft និងdiffused ក៏នឹងជួយធ្វើឱ្យរូបដែលថតចេញមក មានការចាប់អារម្មណ៍ទៅលើកម្មបទផងដែរ។ ៧) ស្វែងរកទីកន្លែងថត ដែលមិនមានលក្ខណៈចង្អៀតពេក ឬការរំខាន ហើយប្រើ portrait mode នោះនឹងជួយអ្នកផលិតរូបថតដែលមានលក្ខណៈផុសឡើងស្អាត និងព្រាល background៕
សូមអាន៖ មុខងារពិសេស ៧យ៉ាងនៅលើកំពូលទូរស័ព្ទ iPhone ដែលពុំសូវមានអ្នកដឹង! ដោយ៖ រឹទ្ធិរាជ