បច្ចេកវិទ្យាសង្គ្រាមដែលគេបំភ្លេចចោលអាចផ្ដល់ថាមពលដល់ផែនដីរាប់ពាន់លានឆ្នាំ ហេតុអ្វីគេមិនប្រើវា?
មានថាមពលមួយដែលត្រូវបានគេប្រើនៅសម័យសង្គ្រាមត្រជាក់ ដែលអាចផលិតថាមពលបានមិនតិចនោះទេ នោះគឺប្រតិករជម្រុះអំបិល (molted-salt reactor)។ ប្រតិករនេះ គឺប្រែក្លាយចំហេះនុយក្លេអ៊ែរដែលកកឱ្យទៅជារាវ ដែលអាចដុតបង្កើតបានជាថាមពលមានប្រសិទ្ធភាពខ្ពស់ជាងបច្ចេកវិទ្យាផលិតថាមពលផ្សេងៗទៀត។
ចំណុចមួយទៀតនោះគឺថា ប្រតិករ ជម្រុះអំបិល បង្កើតនូវជាតិវិទ្យុសកម្មតិច ខណៈប្រតិករនៃថាមពលសព្វថ្ងៃ ពឹងផ្អែកទៅលើចំហេះឥណ្ធនៈរឹងភាគច្រើនដែលបង្កើតបានជាជាតិវិទ្យុសកម្មកម្រិតខ្ពស់។
លោក Kirk Sorensen ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនថាមពលនុយក្លេអ៊ែរដែលទើបនឹងបង្កើតថ្មីឈ្មោះ Flibe Energy បានថ្លៃប្រាប់សារព័ត៌មាន Business Insider ដូច្នេះថា ៖«វាគួរឱ្យទុកចិត្តបាន។ វាស្អាត ហើយវាបំពេញមុខងារដូចចំហេះឥណ្ធនៈផូស៊ីលបំពេញមុខងារនាពេលសព្វថ្ងៃ»។
ដំណើរការប្រតិករជម្រុះអំបិល គឺមានសារជាតិនៃសំណល់ជាតិវិទ្យុសកម្មនៃធាតុរ៉ែម្យ៉ាងមានឈ្មោះថា ធូរីយ៉ូម Thorium (សម្បូរជាងរ៉ែអ៊ុយរ៉ាញ៉ូម ៣ទៅ ៤ដងទៅទៀត) ហើយរ៉ែនេះអាចបង្កើតថាមពលនុយក្លេអ៊ែរបានច្រើននៅពេលដែលវាឆេះ។
អ្នកវិទ្យាសាស្ត្រម្នាក់ គឺលោក Alvin Weinberg ប្រចាំគម្រោង Manhattan បានគណនានៅឆ្នាំ១៩៥៩ថា ប្រសិនបើយើងអាចទាញយករ៉ែ thorium ពីក្នុងផែនដីអស់នោះ គឺគេអាចបង្កើតថាមពលសម្រាប់ផ្គត់ផ្គង់ដល់ផែនដីរាប់ពាន់លានឆ្នាំឯណោះ។
អ្នកវិទ្យាសាស្ត្រនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្កើតគំរូពីរប្រភេទក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ប៉ុន្តែដោយសារតែគំរូទាំងនោះមិនល្អដើម្បីបង្កើតបានជាអាវុធនុយក្លេអ៊ែរ ដូច្នេះរដ្ឋាភិបាលដកថវិកាទៅគាំទ្រគម្រោងផលិតផលថាមពលចាស់វិញ។ ប្រតិករជម្រុះអំបិលចុងក្រោយគេត្រូវបានបិទនៅឆ្នាំ១៩៦៩។
នៅសម័យសង្គ្រាម សហរដ្ឋអាមេរិកបានផលិតយន្តហោះទម្លាក់គ្រាប់ដើរដោយប្រតិករនុយក្លេអ៊ែរមានឈ្មោះថា NB-36H ដំណើរការពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៥៧។ កាលនោះលោក Weinberg បានរកឃើញ ប្រតិករទឹកស្រាល (light-water reactor LWR) ប៉ុន្តែក្រោយមកដោយសារតែវាមានទម្ងន់ធ្ងន់ លោកក៏គិតថា វាមិនសក្ដិសមសម្រាប់ប្រើបំពាក់លើយន្តហោះទម្លាក់គ្រាប់នោះទេ។ នៅឆ្នាំ១៩៥៤ ក្រុមការងារលោក Weinberg បានបង្កើតគំរូសិក្សាស្រាវជ្រាវមួយឈ្មោះថា Aircraft Reactor Experiment (ARE) ដែលជារោងចក្រផលិតថាមពលមានទំហំ 2.5មេហ្គាវ៉ាត់ ដែលដំណើរការដោយអុយរ៉ាញ៉ូម 235 រម្លាយខ្លួនក្នុងទម្រង់នៃជម្រុះអំបិលដែលកើតចេញជា ហ្លរីន សូដ្យ៉ូម និងហ្ស៊ីកូនីញ៉ូម។ នោះហើយជាការបង្កើតប្រតិករជម្រុះអំពិលជាលើកដំបូង។ ហើយបច្ចេកវិទ្យានេះត្រូវបានបំពាក់លើយន្តហោះទម្លាក់គ្រាប់ NB-36H។
ចុះបើសារធាតុរ៉ែធូរ៉ូយ៉ូមពិសេសហេតុអ្វីគេមិនប្រើសព្វថ្ងៃ? ជាទ្រឹស្ដី វាពិសេសជាអស្ចារ្យ ប៉ុន្តែរឿងដែលលំបាកគឺការស្ថាបនាប្រតិករនេះប្រកបដោយប្រសិទ្ធភាព។ រឿងមួយទៀតនោះគឺថា សារធាតុរ៉ែនោះមានផលមិនល្អចំពោះសុខភាពមនុស្សនោះទេ។ ប្រសិនបើមានការលេចធ្លាយណាមួយនោះ នោះច្បាស់ជាបង្កបញ្ហាធំមានដូចជាជំងឺមហារីក និងជំងឺផ្សេងៗទៀត។ BizKhmer គិតថា ទៅថ្ងៃអនាគត គេនឹងខិតខំរកវិធីផលិតថាមពលនេះឡើងវិញ៕