ទីបំផុត Nokia ធ្វើ​បាន​ពិត​មែន វាយលុក​ទីផ្សារ​ឡើង​វិញ​ជាមួយ​ស្មាតហ្វូន Android ថ្មីៗ Nokia 6, 5, 3 និង​ទាយាទ Nokia 3310 ស៊េរី​ថ្មី​នៅ MWC 2017​



នៅ​ក្នុង​ព្រឹត្តិការណ៍ MWC 2017 នេះ Nokia បាន​បង្ហាញ​សមិទ្ធផល​ចេញ​ថ្មី​ជា​ស្មាតហ្វូន Android ចំនួន៣ ស៊េរី និង​អម​ដោយ​ទូរស័ព្ទ Nokia 3310 ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​រចនា​ថ្មី​ប្លែក អេក្រង់​កូល័រ និង​មាន​បំពាក់​កាមេរ៉ា​ថែមទៀត។ នេះ​ជា​សមិទ្ធផល​ថ្មី​ទៀត គួរ​ចាប់អារម្មណ៍​ដែរ របស់ Nokia ​ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន HMD Global បន្ទាប់​ពី​បាន​បញ្ចេញ​លក់ Nokia 6 នៅ​លើ​ទីផ្សារ​ចិន កន្លង​ទៅ។

+ទូរស័ព្ទ Nokia 3310 ស៊េរី​ថ្មី (ឆ្នាំ២០១៧)

-ចំពោះ​រចនាបថ​មើល​ពី​ក្រៅ 3310 ស៊េរី​ឆ្នាំ២០១៧ គឺ​មាន​រូបរាង​ប្រហាក់ប្រហែល​នឹង 3310 ​ស/ខ្មៅ -អ្វី​ដែល​ពិសេស 3310 ​ថ្មី​នេះ បាន​បំពាក់​មុខងារ​ពិសេសៗ​ដែល Nokia 3310 រៀម​ច្បង​គ្មាន ដូច​ជា​អេក្រង់​កូល័រ មុខងារ Wi-Fi, GPS, កម្មវិធី​ទំនើប (app) និង​មាន​មុខងារ​ឆ្លាតវៃ​ផ្សេងៗ​ទៀត។ ក្នុង​នោះ 3310 ស៊េរី​ឆ្នាំ២០១៧ ថែមទាំង​បាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​ថត​រូប​ទំហំ 2MP ​ផង​ដែរ។ ទូរស័ព្ទ​នេះ​មាន​កម្លាំង​ថ្ម អាច​សន្ទនា​ទូរស័ព្ទ​ជាប់​បាន​រយៈពេល ២២ម៉ោង ហើយ​បើ​បើក​ទុក​ចោល (standby) វិញ អាច​កាន់​ដល់ ១ខែ។ ស +​ងាក​មក​មើល Nokia 6 វិញ៖

-អេក្រង់ ៥,៥អ៊ីញ (1080x1920)px -កាមេរ៉ា 16MP / កាមេរ៉ា​មុខ 8MP -បន្ទះ​ឈីប Qualcomm Snapdragon 430 ប្រភេទ Octa-core 1400MHz -RAM ទំហំ 4GB -ថ្ម 3000mAh (18h 3G talk time) -Memory ទំហំ 64GB -បច្ចេកវិទ្យា​ថ្មីៗ៖ មុខងារ​ស្កេន​ក្រយៅដៃ, មាន 4G LTE និង​អាច​ប្រើ​ស៊ីម​បាន​២ (Dual Sim) +លក្ខណៈ​សម្បត្តិ​របស់ Nokia 5៖

-អេក្រង់ ៥,២អ៊ីញ (720x1280)px -កាមេរ៉ា​ទំហំ 13MP / កាមេរ៉ា​មុខ 8MP -បន្ទះ​ឈីប Qualcomm Snapdragon 430 ប្រភេទ Octa-core ​ល្បឿន 1400mAh -RAM 2GB -ថ្ម 3000mAh -Memory ​ទំហំ 16GB អាច​បន្ថែម microSD បាន -បច្ចេកវិទ្យា​ផ្សេងៗ៖ មុខងារ​ស្កេន​ក្រយៅដៃ, LTE និង NFC (ប្រើ​ស៊ីម​បាន​តែ ១) +លក្ខណៈ​សម្បត្តិ Nokia 3៖

-អេក្រង់​ទំហំ ៥អ៊ីញ (720x1280)px -កាមេរ៉ា​ក្រោយ និង​មុខ​ទំហំ​ប៉ុន​គ្នា​គឺ 8MP -បន្ទះ​ឈីប MediaTek ប្រភេទ Quad-core ល្បឿន 1300MHz -RAM ទំហំ 2GB -Memory ​ទំហំ 16GB + microSD -បច្ចេកវិទ្យា​ផ្សេងៗ៖ មុខងារ​ស្កេន​ក្រយៅដៃ , LTE, NFC ប៉ុន្តែ​មិន​មាន dual SIM ទេ Nokia 6 តាមពិត​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​ចិន​តាំងពី​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ២០១៧ រួច​ទៅ​ហើយ។ ប៉ុន្តែ​ទើបតែ​ពេល​នេះ ក្រុមហ៊ុន​បាន​ដាក់​លើ Nokia 6 នៅ​លើ​ទីផ្សារ​សកល។ តម្លៃ Nokia 6 ​ចន្លោះ​ពី ២៤៤ដុល្លារ (ម៉ូដែល​ធម្មតា) ទៅ ៣២០ដុល្លារ (ម៉ូដែល Arte Black)។ ចំណែក Nokia 5 និង Nokia 3 វិញ​ត្រូវ​រំពឹង​ថា នឹង​មាន​លក់​លើ​ទីផ្សារ​អំឡុង​ត្រីមាស​ទី២ ឆ្នាំ២០១៧ នេះ។ តម្លៃ Nokia 5 ប្រហែល ២០០ដុល្លារ ខណៈ Nokia 3 ត្រឹមតែ ១៥០ដុល្លារ។ ងាក​មក​មើល​តម្លៃ Nokia 3310 តូច​ច្រឡឹង​ពណ៌​ឆើតៗ​ស្អាត​មួយ​បែប​នេះ​វិញ នឹង​មាន​តម្លៃ​ប្រហែល​ត្រឹម ៥០ដុល្លារ​ប៉ុណ្ណោះ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s