BlackBerry ទើប​សម្ពោធ​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី KeyOne នៅ MWC 2017, RAM 3GB ដើរ​ដោយ Android 7 Nougat​



​ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទ​ BlackBerry ​ទើប​សម្ពោធ​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​នៅ​ក្នុង​សមាជ MWC 2017 ​ម៉ូដែល BlackBerry KeyOne មាន Keyboard ​ប្រភេទ QWERTY។ ស្មាតហ្វូន KeyOne ​បំពាក់​អេក្រង់ ៤,៥អ៊ីញ (1620x1080)px ​បំពាក់​ដោយ​ឈីប Qualcomm Snapdragon 625។ ស្មាតហ្វូន​ក្រុមហ៊ុន​កាណាដា​នេះ ភ្ជាប់ RAM ​ទំហំ 3GB ​មាន Memory ម៉ាស៊ីន​ទំហំ 32GB ​និង​អាច​បន្ថែម microSD ​ដល់ 256GB។ BlackBerry KeyOne មាន​កាមេរ៉ា​មុខ​ទំហំ 8MP ​ហើយ​កាមេរ៉ា​ក្រោយ​ទំហំ 12MP និង​កម្រិត​ថ្ម 3505mAh ​ជាមួយ​បច្ចេកវិទ្យា​សាកថ្ម​លឿន។ KeyOne ​ជា​ស្មាតហ្វូន​ដើរ​ដោយ Android OS មួយ​ទៀត​ហើយ របស់​ក្រុមហ៊ុន BlackBerry ដែល​ម៉ូដែល​ថ្មី​នេះ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1 Nougat។ ក្រុមហ៊ុន BlackBerry ​បាន​បញ្ជាក់​ថា ស្មាតហ្វូន OneKey ​នឹង​មាន​លក់​លើ​ទីផ្សារ​ក្នុង​ខែ​មេសា​ខាង​មុខ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​តម្លៃ​នៅ​ឡើយ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ BlackBerry, Gizmodo
X
5s