ខ្សែ​ប្រយុទ្ធ​ កែវ សុខផេង ​សាក​ហាត់​ថ្ងៃ​នេះ​តែ​មិន​ដឹង​អាច​លេង​បាន​ពេល​ណា​នោះ​ទេ​



ខ្សែប្រយុទ្ធភ្នំពេញក្រោន កែវ សុខផេង សាកចូលហ្វឹកហាត់រសៀលនេះ ខណៈដែល របួសកជើងនៅឈឺតិចៗនៅឡើយ។ របួសកជើងរបស់ សុខផេង បានកើតឡើងពេលភ្នំពេញក្រោន ចាញ់ Home United ៣-៤ នៅទឹកដី RSN កាលចុងខែ មករា កន្លងទៅក្នុងវគ្គជម្រុះ AFC Cup Playoffs 2017។ ដោយសាររបួស មួយខែមកនេះ សុខផេង មិនទាន់បានចូលហ្វឹកហាត់នៅឡើយទេ ពោលបានត្រឹមអង្គុយមើលមិត្តរួមក្រុមប្រកួត និង ហ្វឹកហាត់ប៉ុណ្ណោះ។ បែបណាក្ដី រសៀលថ្ងៃទី ២៨ កុម្ភៈ នេះ អតីតខ្សែប្រយុទ្ធបឹងកេតអង្គរ នឹងចូលហ្វឹកហាត់សាកមើល។ ប៉ុន្តែ ក្នុងករណីដែលនៅឈឺខ្លាំង គឺ ត្រូវបន្តសម្រាកបន្ថែមទៀត។ អតីតខ្សែប្រយុទ្ធ បឹងកេតរូបនេះបង្ហើបប្រាប់ SR ថា ៖«ពេទ្យនៅតាមដាននៅឡើយមិនទាន់ដឹងយ៉ាងណា ឬ សម្រាកយូរប៉ុណ្ណាទៀតឡើយ ប៉ុន្តែ ល្ងាចនេះខ្ញុំសាកហាត់សិនបង …បើនៅតែឈឺមាននៅក្រៅទៀតហើយ»។ គួររំលឹកថា កែវ សុខផេង ខកខានបង្ហាញខ្លួនឲ្យ ជើងឯកលីគ ៦ សម័យកាល ៣ប្រកួតមកហើយ។ បីប្រកួតដែលរូបគេមិនបានលេង គឺ ពេលចាញ់ Home United ៣-០ នៅសិង្ហបុរី នាវគ្គជម្រុះ AFC Cup Playoffs ជើងទី២, ឈ្នះ វេស្ទើន ៣-០ និង ឈ្នះ ណាហ្គាវើល ១-០ នៅលីគកំពូលកម្ពុជា។ ព័ត៌មាន​លម្អិត​សូម​អាន sportrefresh 
X
5s