Lenovo ទើប​សម្ពោធ Tablet កូន​កាត់​​កុំព្យូទ័រ​ស៊េរី​ថ្មី​ម៉ូដែល Miix 320 តម្លៃ​ធូរ​ថ្លៃ​ចាប់ពី $200​



បន្ទាប់​ពី​បាន​បញ្ចេញ​ថេប្លេត​ស៊េរី​ថ្មី ប្រភេទ 2-in-1 ​Miix 320 កាលពី​ខែ​មុន ក្នុង​ពិព័រណ៍ CES 2017 រួច​មក ពេល​នេះ ក្រុមហ៊ុន Lenovo ​បាន​សម្ពោធ​ចេញ​ Tablet របស់​ខ្លួន​នេះ នៅ​ក្នុង​សមាជ MWC 2017 ថែមទៀត ជាមួយ​ការ​អះអាង​ពី​កាលបរិច្ឆេទ​នឹង​មាន​លក់​លើ​ទីផ្សារ គឺ​ចាប់ពី​ខែ​មេសា​ខាង​មុខ ជាមួយ​តម្លៃ​ចាប់ពី ២០០ដុល្លារ (តម្លៃ​ខុស​គ្នា អាស្រ័យ​លើ​ជម្រើស​លក្ខណៈ​សម្បត្តិ)។

ថេប្លេត Miix 320 នឹង​មាន​លក់ អម​ដោយ​លក្ខណៈ​សម្បត្តិ​ដូច​ជា៖ RAM 4GB, អង្គ​ផ្ទុក​ទិន្នន័យ eMMC ​ទំហំ 128GB ​និង​មាន​អេក្រង់ touchscreen ​កម្រិត​បង្ហាញ​រូប​ដល់ 1920x1200px។ លក្ខណៈ​សម្បត្តិ​ផ្សេងៗ​ទៀត​រួម​មាន៖ រន្ធUSB 3.0 Type-C ចំនួន១, រន្ធ USB 2.0 ចំនួន២, រន្ធ micro HDMI ​និង​រន្ធ microSD ​ហើយ​ក៏​មាន​ប្រព័ន្ធ 4G LTE ផង​ដែរ។ Miix 320 នេះ​ក៏​អាច​ប្រើ​ជាមួយ​ប៊ិច​ផង​ដែរ។

ថេប្លេត IdeaPad Miix 320 នឹង​មាន​លក់​ចាប់ពី​ខែ​មេសា​ខាង​មុខ ជាមួយ​តម្លៃ​ចាប់​ពី ២០០ដុល្លារ​ឡើង​ទៅ ដោយ​បំពាក់​ឈីប Intel Atom x5, អេក្រង់ ១០អ៊ីញ ​អាច​ដក ឬ​ដោត​ភ្ជាប់​ជាមួយ​ក្ដារ​ចុច Keyboard បាន, មាន stereo speaker, ថ្ម​អាច​កាន់​បាន​រយៈពេល ១០ម៉ោង, មាន​ស្តង់ដារ​តំណភ្ជាប់ 802.11ac ​និង Bluetooth 4.2៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ liliputing
X
5s