Ford ​កំពុង​ផ្ដោត​ផលិត​រថយន្តបំពាក់​គ្រឿង​ និង​សេវាកម្ម​កម្សាន្ត ដូច​ជា TV និង Wi-Fi Hotspot ជាដើម​



ក្រុមហ៊ុន​ Ford ​ហាក់​មាន​ចំណូលចិត្ត​ផ្ដោត​ការ​ផលិត​រថយន្ត​ឱ្យ​មាន​លក្ខណៈ​កម្សាន្ត​ច្រើន។ តាម​សេចក្ដី​រាយការណ៍​ថ្មីៗ​នេះ ឱ្យ​ដឹង​ថា ក្រុមហ៊ុន​រថយន្ត​អាមេរិក​នេះ កំពុង​ផលិត​រថយន្ត​ស៊េរី​ថ្មី ដោយ​នឹង​បញ្ចូល​​នូវ​បរិក្ខារ ក៏​ដូច​ជា​សេវាកម្ម​កម្សាន្ត​ផ្សេងៗ​ដូច​ជា TV streaming, digital music និង​តំណភ្ជាប់ Wi-Fi ​ជាដើម ទៅ​ក្នុង​រថយន្ត​ផ្ទាល់​តែ​ម្ដង។ តាម​ការ​ឱ្យ​ដឹង​ពី​ក្រុមហ៊ុន Ford ​ផ្ទាល់​ឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន នឹង​បំពាក់ hotspot ​ដែល​មាន​ដែន​ប្រើប្រាស់​បាន​ចម្ងាយ ៥០ហ្វីត ឬ​ប្រហែល ១៥ម៉ែត្រ។ ដូច​នេះ រថយន្ត​របស់​អ្នក នឹង​ដើរ​តួនាទី​ស្មើ​នឹង​ដុំ Router ​ដែល​អាច​ឱ្យ​អ្នក​ភ្ជាប់ Wi-Fi ​ប្រើ​ជាមួយ​ស្មាតហ្វូន ឬ​កុំព្យូទ័រ​បាន​ងាយស្រួល ទោះបី​មិន​អង្គុយ​ក្នុង​រថយន្ត​ក៏​បាន។ ស៊េរី​រថយន្ត​ដែល Ford គ្រោង​អភិវឌ្ឍ​ជាមួយ​សេវាកម្ម​កម្សាន្ត​សំបូរបែប​នេះ គឺ​ស្ថិត​ក្នុង​សែស្រឡាយ​រថយន្ត Expedition ​ស៊េរី​ឆ្នាំ២០១៨ ទាំង​អស់។ រថយន្ត Expedition ស៊េរី​ឆ្នាំ២០១៨ ទាំងអស់​នឹង​បំពាក់​នូវ​ប៉ុស្តិ៍​ទូរទស្សន៍ Live TV ​បើក​តាម SlingPlayer ​ហើយ ម៉ូដែល EcoSport ស៊េរី​ឆ្នាំ២០១៨ អាច​ឱ្យ​គេ Steam តន្ត្រី​ជា​ការ​ស្ដាប់​កម្សាន្ត​សម្រាប់​អ្នក​ដំណើរ។ Expedition ​ថែមទាំង​នឹង​គាំទ្រ​ការ​ចែកចាយ hotspot ​ដល់​ឧបករណ៍​អេឡិចត្រូនិក​អាច​ភ្ជាប់​ប្រើ​ម្ដង ១០គ្រឿង​ក្នុង​ពេល​ដំណាលគ្នា៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  Ford
X
5s