​វេទិកា​ឆ្ពោះ​ទៅ​កាន់​មុខ​ជំនួញ​ដោយ​ពុំ​មាន​ប្រើ​ដើម​ទុន​​



​ក្លឹប​អ្នក​លក់​កម្ពុជា The Sales Club of Cambodia (SCC) ​នឹង​រៀប​វេទិកា​ពិសេស​មួយ​​ដែល​មាន​ឈ្មោះ​ថា​ «វេទិកា​ឆ្ពោះ​ទៅ​កាន់​មុខ​ជំនួញ​ដោយ​ពុំ​មាន​ប្រើ​ដើម​ទុន» សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​​លើ​ការ​រៀន​ និង​បង្កើន​ចំណេះ​ដឹង​លើ​ផ្នែក​លក់​។ ​​កម្មវិធី​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា​ ឆ្នាំ​២០១៧​ ​​​នៅ​អគារ​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ​​ (CKCC) ​ដែល​នឹង​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​ផ្នែក​លក់​ក្នុង​វិស័យ​អចលនទ្រព្យ។ ​ក្នុង​​ឱកាស​ដ៏​ពិសេស​នេះ​ គឺ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ ចាន់ ស៊ី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ 5S Realty Group និង​​លោក​ Charles C. Villar នាយក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ LHC Cambodia Investment Co. Ltd។ ​ជា​មួយ​គ្នា​នេះ​ដែរ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ James Whitehead នាយក​ក្រុមហ៊ុន​ Realestate.com.kh ​ដែល​ជា​គេហទំព័រ​​អចលនទ្រព្យ​ឈាន​មុខ​គេ​នៅ​កម្ពុជា​​ ​ដែល​លោក​​នឹង​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​សក្ដានុពល​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្បុជា​សព្វ​ថ្ងៃ។ ​ចង់​បន្ត​ការ​សិក្សា​ និង​ចង់​​អភិវឌ្ឍន៍​​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​​អ្នក​លក់​ឯករាជ្យ​ក្នុង​វិស័យ​អចលនទ្រព្យ​ សូម​ចូលរួម​កម្មវិធី​នេះ។ សូម​បញ្ជាក់​ថា​ កម្មវិធី​ខាង​លើ​នេះ​ មាន​ការ​សហការ​រៀប​ចំ​​ពី​ក្លឹប​អ្នក​លក់​កម្ពុជា​ និង​​ក្រុមហ៊ុន​ Mekong Property៕​ ​ ​​
X
5s