Facebook ​ចេញ​មុខងារ​ពិសេស​១​សម្រាប់​ជួយ​សង្គ្រោះ​អ្នក​ចង់​ធ្វើ​អត្តឃាត​​



​Facebook ​​​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ប្រព័ន្ធ​មួយ​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Artificial Intelligence (AI) ដើម្បី​កំណត់​ថា​ អ្នក​ប្រើ​ប្រាស់​ Facebook បង្ហាញ​សញ្ញា​ណា​មួយ​អំពី​ការ​ធ្វើ​អត្តឃាតខ្លួន។ ប្រព័ន្ធ​ថ្មី​នេះ​គឺ​ត្រូវ​បំពេញ​មុខងារ​តាមដាន​ Status និង​ Comments ជា​បន្តបន្ទាប់​​ដែល​អាច​​បង្ហាញ​ថា​ នរណា​ម្នាក់​​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ចង់​សម្លាប់​ខ្លួន។ ​ដើម្បី​ដំណើរការ​ប្រព័ន្ធ​នេះ​បាន​ពេញ​លេញ​ Facebook ពឹង​ផ្អែក​ទៅ​​ប្រព័ន្ធ​រាយការណ៍​​មក​មនុស្ស​ (human reporting system) ​ប្រសិន​បើ​បម្រុង​នឹង​កើត​មាន​ការ​ធ្វើ​អត្តឃាត​ណា​មួយ។ ​​ប្រព័ន្ធ​នឹង​ធ្វើ​ឱ្យ​មិត្តភក្ដិ​អ្នក​ប្រើ​ប្រាស់​​អាច​ចុច​លើ​ button ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​ដែល​អាច​ជួយ​បាន​ដូច​ជា​ក្រុមហ៊ុន​របស់​អ្នក​ប្រើ​ប្រាស់​ Facebook កំពុង​ធ្វើ​ការ​ឱ្យ​ជា​ដើម៕​
X
5s