Aamazon អស់ពីទាញអគ្គិសនីពីខ្យល់ ឥឡូវចង់ធ្វើដូច Apple ដោយក្រាលបន្ទះ Solar ពីលើដំបូលឃ្លាំងចែកចាយរបស់ខ្លួន (Video)
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ គឺមានឥទ្ធិពលខ្លាំងទៅលើបម្រើបម្រាស់ថាមពល។ ចំណុចសំខាន់មួយក្នុងតម្រូវការប្រើប្រាស់ថាមពល ក៏ដើម្បីផ្គត់ផ្គង់មជ្ឈមណ្ឌលទិន្នន័យធំៗ (Data Center) និងផ្គត់ផ្គង់ក្នុងអគារតូចធំ ក្នុងបម្រើបម្រាស់ប្រចាំថ្ងៃ។ ក្នុងនោះ Amazon ក៏ជាក្រុមហ៊ុនមួយដែលបានចាយទៅលើប្រភពថាមពលមិនតិចទេ កន្លងមក។ តាមសេចក្ដីរាយការណ៍ថ្មីនៅលើគេហទំព័រ techspot ឱ្យដឹងថា Amazon មានគម្រោងក្រាលបន្ទះ Solar ទៅលើដំបូលឃ្លាំងចែកចាយរបស់ខ្លួន ដើម្បីថែរក្សាបរិស្ថាន ក្រៅពីអាចចំណេញថ្លៃផ្គត់ផ្គង់ថាមពលអគ្គិសនីហើយនោះ។
https://youtu.be/R7tMiQcF9tY
ក្រុមហ៊ុនលក់ទំនិញអនឡាញល្បីបំផុតនៅអាមេរិកនេះ បានប្រកាសជាសាធារណៈអំពីគម្រោងដំឡើងដំបូលប្រើប្រព័ន្ធសូឡារបស់ខ្លួន ទៅលើទីតាំងឃ្លាំងយ៉ាងហោច ៥០កន្លែងនៅអាមេរិកខាងជើង។ គម្រោងនេះ ត្រូវក្រុមហ៊ុនរំពឹងថា ត្រឹមចុងឆ្នាំ២០១៧ នឹងអាចទាញថាមពល ៤១មេហ្គាវ៉ាត់ចេញពីថាមពលសូឡា។
សូមបញ្ជាក់ថា បច្ចុប្បន្ន Amazon មានគម្រោងប្រើប្រាស់ថាមពលបៃតងរួចមកហើយ គឺដោយទាញយកថាមពលអគ្គិសនីពីខ្យល់។ ក្រុមហ៊ុនមានកសិដ្ឋានខ្យល់ជាច្រើនកន្លែងដូចជា នៅ រដ្ឋតិចសាស់ រដ្ឋ Indiana រដ្ឋ Carolina ខាងជើង រដ្ឋអូហៃយ៉ូ និងរដ្ឋ Virginia ដែលអាចជួយផ្ដល់ថាមពលផ្គត់ផ្គង់មជ្ឈមណ្ឌល AWS Data Centers បានយ៉ាងល្អ។ ចំណែកការដំឡើងប្រើប្រាស់ថាមពលបៃតងថ្មីនេះ នឹងផលិតបានថាមពលច្រើនជាងមុនរហូត ១០ដងឯណោះ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot