មកមើលរថយន្ត Cadillac របស់ Trump តម្លៃជិត ១លានកន្លះ មានលក្ខណៈពិសេសយ៉ាងណាខ្លះ?
ជាប្រភេទរថយន្តពិសេសដែលត្រូវបានគេដាក់ឈ្មោះឱ្យថា Cadillac One ឬ The Beast ជាប្រភេទទំនើបនិងជារថយន្តសម្រាប់ប្រធានាធិបតីអាមេរិកដែលទើបនឹងជាប់ឆ្នោត លោក Trump។ តើវាមានលក្ខណៈពិសេសយ៉ាងណាខ្លះ?
ជាប្រភេទរថយន្ត sedan ដែលមានប្រវែងវែងជាងរថយន្តប្រភេទ SUV ពីរដង ដែលមានពីរពណ៌គឺខ្មៅ និងសរ ដែលអាចបំបាំងកាយធ្វើឱ្យអ្នកមានបំណងមិនល្អ ពិបាកកំណត់លក្ខណៈពិសេសនៅជុំវិញរថយន្តណាស់។ ខាងក្រោមនេះជាលក្ខណៈពិសេសត្រួសៗមួយចំនួនរបស់រថយន្ត (រថយន្តមិនទាន់ត្រូវបានអនុញ្ញាតិ និងកំណត់ជាផ្លុវការណ៍នៅឡើយទេ)៖
-ទ្វា៖ ជាប្រភេទដែកការពារគ្រាប់មានកម្រាស់ ៨អ៊ិញ និងមានទម្ងន់ស្មើនឹងទ្វានៅកាប៊ីនយន្តហោះ Boeing 757។ នៅពេលបិទទ្វា វានឹងបិទយ៉ាងជិតកម្រិត ១០០%ដើម្បីការពារការជ្រាបចូលអាវុធគីមីពុលណាមួយបាន។
-កញ្ចក់៖ ជាប្រភេទកញ្ចក់ និង Polycarbonate មាន ៥ស្រទាប់។ វាអាចការពារគ្រាប់បាញ់ទម្លុះបាន។ ក្នុងចំណោមកញ្ចក់នៅជាមួយទ្វាទាំងអស់ គឺមានតែកញ្ចក់កន្លែងអ្នកបើកបរប៉ុណ្ណោះដែលអាចបើកបានកម្រិត ៣អ៊ិញ ក្រៅពីនេះគឺមិនអាចបើកបាននោះទេ។
-កញ្ចក់ខាងមុខអ្នកបើកបរ៖ មាន dashboard សម្រាប់មើលព័ត៌មានរថយន្តផ្សេងៗ និងមានប្រព័ន្ធ GPS សម្រាប់កំណត់ទីតាំង។
-របាំងខាងក្រោយ៖ កៅអីខាងក្រោយសម្រាប់ប្រធានាធិបតី និងកៅអីសម្រាប់អ្នកដំណើរ (ដាក់បាន ៤នាក់)។ កៅអីមាន panic button និងមានបំពង់អុកស៊ីហ្សែនសម្រាប់ស្ថានគ្រោះអាសន្នណាមួយ។
-Boot នៅកន្ទុយខាងក្រោយ៖ មានប្រព័ន្ធពន្លត់អគ្គិភ័យ បាញ់ហ្គាស និងបាញ់ផ្សែង។
-កៅអីខាងក្រោយ៖ កៅអីខាងក្រោយជាកៅអីសម្រាប់ប្រធានាធិបតីមានទូរស័ព្ទដែលភ្ជាប់ផ្កាយរណប ភ្ជាប់ផ្ទាល់ទៅកាន់អនុប្រធានាធិបតី និងមន្ទីរបញ្ចកោណ។
-ធុងសាំង៖ ជាប្រភេទធុងបាញ់មិនធ្លុះ និងត្រូវបានចាក់ដោយជាតិពិសេសដែលការពារមិនឱ្យផ្ទុះទោះបីជាមានការវាយប្រហារ ឬបុកអ្វីមួយ។
-តួរខ្លួនទាំងមូល៖ ជាប្រភេទរថយន្តការពារគ្រាប់ ហើយស្ទើរតែគ្រាប់តួខ្លួនទាំងអស់ គឺមានកម្រាស់យ៉ាងហោចណាស់ ៥អ៊ិញ។ វាត្រូវបានផ្សំឡើងពីជាតិរឹងផ្សេងៗមានដែកថែប អាលុយមីញ៉ូម ទីតានូញ៉ូម និងសេរ៉ាមិច។
គេរំពឹងថា គំរូចុងក្រោយ (final version) មួយទៀតដែលក្រុមហ៊ុន GM នឹងបន្ថែមសមត្ថភាព និងលក្ខណៈពិសេសមួយចំនួន៕