Facebook កំពុង​ធ្វើតេស្ត​ប៊ូតុង Dislike ​សម្រាប់​ប្រើ​ក្នុង Messenger របស់​ខ្លួន​​ ជិត​រួចរាល់​ហើយ!​



ក្រុមហ៊ុន Facebook ត្រូវ​គេ​រាយការណ៍​មក​ថា កំពុង​ធ្វើតេស្ត​លើ​មុខងារ​ថ្មី​មួយ ដាក់​ឱ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​របស់​ខ្លួន កាន់តែ​ងាយស្រួល​ក្នុង​ការ​បង្ហាញ​ការ​មិន​ពេញចិត្ត ដោយ​ការ​ប្រើ​ប៊ូតុង Dislike ត្រង់ៗ​តែម្ដង។

ប៊ូតុង​ថ្មី​នឹង​ស្ថិត​ក្នុង​ចង្កោម Messenger Reactions ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​សម្រាប់​អ្នក​ប្រើ ងាយស្រួល​ពី​លើ​ការ​ប្រើ​រូប emoji ដែល​បង្ហាញ​ព្រឹត្តិការណ៍​ផ្លូវ​អារម្មណ៍​របស់​អ្នក​ប្រើ ទៅ​លើ​មាតិកា​ដែល​មិន​ចូលចិត្ត។ នៅ​ពេល​មុខងារ​ចេញ​ឱ្យ​ប្រើ​ផ្លូវការ អ្នក​ប្រើ​គ្រាន់តែ touch នៅ​លើ​សារ ក្នុង​បទ​សន្ទនា​ណាមួយ នោះ​អ្នក​នឹង​អាច​ជ្រើសរើស​រូប​ស្ទីល​មេដៃ​ផ្សេងៗ​ដូច​ជា រូប​មេដៃ​ឡើង​លើ (Like), មេដៃ​ចុះ​ក្រោម (Dislike) ​ហើយ​ក៏​មាន​រូប ​ភ្នែក​បេះដូង (heart-eyes), សើច (lol), wow, sad និង​រូប​ខឹង (angry) ផង​ដែរ។ ​អ្នក​នាំ​ពាក្យ​ Facebook ​អះអាង​ថា ប្រាប់​សារព័ត៌មាន TechCrunch ថា មុខងារ​ថ្មី​នេះ កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើតេស្ត​ ដើម្បី​ឱ្យ​កម្មវិធី​ផ្ញើ​សារ Messenger ​នេះ​កាន់តែ​មាន​លក្ខណៈ​ប្លែក​បែប​កំប្លែង​ជាង​មុន។ សូម​បញ្ជាក់​ថា រូប​បញ្ចេញ​ព្រឹត្តិការណ៍​របស់ Facebook ទទួល​បាន​ប្រជាប្រិយមិត្ត​ផ្ញើ​ចេញ​ច្រើន​ពី​អ្នក​ប្រើ ក្នុង​នោះ ​រូប​សញ្ញា​បញ្ជាក់​ក្ដី​ស្រឡាញ់​មាន​ការ​ផ្ញើ​ចេញ​រហូត​ជាង ៣០០ពាន់​លាន​ដង​ឯណោះ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s