កុម្ម៉ង់​ទិញ Nokia 3, Nokia 5 និង Nokia 3310 ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​តទៅ​ហើយ​



ទូរស័ព្ទ Nokia ស៊េរី​ថ្មី ៣ម៉ូដែល​មាន Nokia 3, Nokia 5 និង Nokia 3310 (ស៊េរី​ឆ្នាំ២០១៧) ឥឡូវ​នេះ លោក​អ្នក​ដែល​ជា​ហ្វេន​របស់ Nokia ​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​មុន​បាន​ហើយ។ អ្នក​អាច​បញ្ជា​ទិញ Nokia ទាំង​បី​ស៊េរី​នេះ តាម​អនឡាញ ជាក់ស្ដែង​នៅ​លើ​គេហទំព័រ Belsimpel ​ដែល​បាន​តាំង​ក្នុង​ទំព័រ​ខ្លួន អម​ដោយ​តម្លៃ​គិត​ជា​អឺរ៉ូ។ តម្លៃ​រៀង​គ្នា​ចាប់ពី​ម៉ូដែល Nokia 3, Nokia 5 និង 3310 គឺ €149, €199, និង €59។

គេហទំព័រ​លក់​អនឡាញ​ www.belsimpel.nl ថ្មីៗ​នេះ​បាន​តាំង​លក់​ទូរស័ព្ទ Nokia ចំនួន៣ ម៉ូដែល​ដែល​មាន Nokia 3, Nokia 5 និង Nokia 3310 (ស៊េរី​ឆ្នាំ២០១៧) ក្នុង​តម្លៃ​រៀងគ្នា​ គិត​ជា​ដុល្លារ​គឺ ១៥៧ដុល្លារ ២១០ដុល្លារ និង ៦២ដុល្លារ​អាមេរិក។ យ៉ាងណា គេហទំព័រ​នេះ​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ដែល​ឥវ៉ាន់​នឹង​មក​ដល់​នៅ​ឡើយ គ្រាន់តែ​សរសេរ​ថា នឹង​មាន​លក់​ឆាប់ៗ​ខាង​មុខ។ បើ​តាម​ការ​រំពឹង​ទុក​ពី​សាធារណជន​ថា Nokia ទាំង​ប៉ុន្មាន​ម៉ូដែល​នេះ នឹង​មាន​លក់​លើ​ទីផ្សារ​អំឡុង​ត្រីមាស​ទី២ ខាង​មុខ៕

  ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s