ចំណុចសំខាន់ៗ​៣​យ៉ាង​ អាច​ជួយ​​អ្នក​សម្រេច​នូវ​អ្វី​ដែល​អ្នក​គិត​ថា​ «មិន​អាច​ទៅ​រួច»​



តើ​អ្នក​ធ្លាប់​ឆ្ងល់​​ដែរ​ទេ​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ទទួល​បាន​ភាព​ជោគជ័យ​ឯ​មនុស្ស​ខ្លះ​​​ជាប់​​​នៅ​មួយ​​កន្លែង​​ក្នុង​ជីវិត? ទោះ​បី​ជា​មនុស្ស​ខ្លះ​បាន​ព្យាយាម​ក៏​ដោយ ពួក​គាត់​ក៏​នៅ​តែ​មិន​ជោគជ័យ។ អ្នក​ដែល​ជោគជ័យ​ច្រើន​តែ​មាន​ចំណុច​រួម​គឺ​៖​ហ៊ាន​ធ្វើ​អ្វី​ដែល​មិនងាយ​ស្រួល។

ប្រសិន​ជា​អ្នក​ចង់​សម្រេច​អ្វី​ដែល​អស្ចារ្យ អ្នក​ក៏​ត្រូវ​ហ៊ាន​ធ្វើ​អ្វី​ដែល​លំបាក​ផង​ដែរ៖​

១) មើល​ទម្លាប់​ប្រចាំ​ថ្ងៃ​ឡើង​វិញ៖ ចំណុច​ដំបូង​បំផុត​ដែល​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​គឺ​ប្តូរ​ទម្លាប់​ប្រចាំ​ថ្ងៃរបស់​អ្នក​។ អ្នក​មិន​អាច​សម្រេច​នូវ​អ្វីដែល​អស្ចារ្យ​​បាន​ឡើង​ប្រសិន​ជា​អ្នក​គ្មាន​ទម្លាប់​ល្អ​ៗ។ ទម្លាប់​តូច​ៗ​ក៏​អាច​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​បាន​ដែរ ប្រសិនបើអ្នកព្យាយាមផ្លាស់ប្តូរវា។

២) ចាប់​ផ្តើម​សកម្មភាព៖ អ្នក​មិន​សម្រេច​អ្វី​បាន​ឡើង​ប្រសិន​ជា​អ្នក​មិន​ចាប់​ផ្តើម​សកម្មភាព។ ប្រសិន​ជា​​អ្នក​ចង់​សម្រេច​ក្តី​សុបិន អ្នក​ពិត​ជា​ត្រូវ​​មាន​សកម្មភាព​ឆ្ពោះ​ទៅ​រក​គោល​ដៅ​របស់​អ្នក។ វា​អាច​ជា​ការ​រៀន​វគ្គ​ខ្លី​ៗ ចូល​រួម​សិក្ខាសាលា។ល។

៣) កុំ​ខ្លាច​ភាព​បរាជ័យ៖​កុំ​ថា​លទ្ធផល​ទៅ​ជា​យ៉ាង​ណា អ្នក​ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​វា។ សត្រូវ​ដ៏​ធំ​បំផុត​របស់​មនុស្ស​យើង​គឺ​ខ្លាចភាព​​បរាជ័យ វា​រារាំង​មនុស្ស​មិន​ឲ្យ​ដើរ​ទៅ​មុខ។​​ ប្រសិន​ជា​អ្នក​ចង់​ជោគជ័យ អ្នក​ត្រូវ​ហ៊ាន​ប្រឈម​មុខ​នឹង​វា​ពី​ព្រោះ​ថា​ពេល​ខ្លះ​អ្នក​មិន​អាច​ទទួល​បាន​ភាព​ជោគជ័យ​​ភ្លាម​ៗ​ឡើង អ្នក​ប្រាកដ​ជា​ជួប​ប្រទះ​នូវ​ភាព​បរាជ័យ​ខ្លះ៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ www.lifehack.org​

X
5s