Lamborghini ទើបចេញរថយន្តស្ព័រស៊េរីថ្មី Huracán Performante ឆ្នាំ២០១៧ នៅពិព័រណ៌រថយន្តក្រុងហ្សឺណែវកម្លាំង ៦៤០សេះ
Lamborghini ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតរថយន្តស្ព័រទំនើបៗនោះ ថ្មីៗនេះ បានប្រកាសចេញស្ព័រស៊េរីថ្មីទៀតហើយ ក្នុងពិព័រណ៍រថយន្តខ្នាតអន្តរជាតិ នៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស ម៉ូដែល Huracán Performante។ រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុនអ៊ីតាលីនេះ មានប្រភេទម៉ាស៊ីន ៥,២លីត្រ V10 ដែលអាចផលិតល្បឿន ៦៤០សេះ។
Lamborghini Huracán Performante មានល្បឿនខណៈ ពី ០ ទៅ ១០០គីឡូម៉ែត្រ/ម៉ោង ដោយប្រើពេល ២,៩វិនាទី។ រថយន្តស្ព័រទំនើបនេះ មានល្បឿនអតិបរមា ៣២៥គីឡូម៉ែ្រត/ម៉ោង។ ក្រុមហ៊ុន Lamborghini ពិតជាបានសម្រិតសម្រាំងអភិវឌ្ឍ រថយន្ត Huracán Performante នេះខ្លាំងណាស់។ នេះបើតាមសម្ដីបញ្ជាក់ពី ប្រធាន និងជានាយកប្រតិបត្តិ Automobili Lamborghini លោក Stefano Domenicali។
https://youtu.be/-Kh9SGVn9vQ
Huracán Performante ជារថយន្តទំនើបមានកម្លាំងខ្លាំងដូចស៊េរី Lamborghini DNS ជាមួយការច្នៃបង្កើតថ្មី ជាថ្នាក់រថយន្តស្ព័រដ៏ទំនើប។ វាមានម៉ាស៊ីន V10 អាចប្រកួតប្រជែងទីផ្សាររថយន្តស្ព័រសព្វថ្ងៃ។ ការឌីហ្សាញមានលក្ខណៈ ទំនើប ស៊ុមតាមផ្នែកផលិតពីអាលុយមីញ៉ូម ផ្សំជាមួយកាបូនហ្វៃបឺ ហើយមានតួផលិតពីអាលុយមីញ៉ូមទំនើប ឈ្នះពាន Forged Composite ផ្នែករូបរាងដោយការប្រើសមាសធាតុកាបូនហ្វៃបឺនេះ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Lamborghini