គន្លឺះសំខាន់ៗសម្រាប់ចរចាក្នុងការទិញ ឬជួលអចលនទ្រព្យ!​



ខាងក្រោមនេះគឺជាគន្លឹំះសំខាន់ៗនៃការចរចាលើវិស័យអចលនទ្រព្យមួយចំនួនដើម្បីជួយឱ្យអ្នកគិតបាន ល្អជាងមុនក្នុងការចរចារបស់អ្នកនិងដើម្បីទទួលបានលទ្ធផលល្អ។ បន្ទាប់ពីនោះហេតុអ្វីយើងត្រូវស្វែងរកចំណុចកណ្តាលនៃការចរចាមួយដើម្បីឲ្យភាគីទាំងសងខាងអាចសម្រេចគោលដៅរបស់ពួកគេ? ជាអកុសល្យការតថ្លៃក្នុងវិស័យអចលនទ្រព្យ (នេះផ្ដោតទៅលើការចរចាតម្លៃ) ជាទូទៅទទួលបានលទ្ធផល មិនល្អប៉ុន្មាននោះទេសម្រាប់ភាគីទាំងពីរ ពីព្រោះភាគីទាំងពីរបោះបង់ចោលនូវចំនួនដូចគ្នា ហើយជាងនេះទៅទៀតគ្មានភាគីណាមួយទទួលបានអ្វីដែលពួកគេចង់បាននោះទេ។ កុំបារម្ភមានវិធីសាស្រ្តផ្សេងៗទៀតដើម្បីចរចា! ចូរធ្វើតាមគន្លឹះសំខាន់ៗក្នុងការចរចាអចលនទ្រព្យខាងក្រោមនេះហើយស្វែងរកមើលនូវបម្រែបម្រួលរបស់វា៖ ១.​ គិតលើគោលបំណងរបស់ភាគីសងខាង៖ អ្នកទិញអចលនទ្រព្យមនុស្សដ៏សំខាន់បំផុតក្នុងប្រតិបត្តិការគឺអ្នកលក់ហើយអ្នកគួតែផ្ដោតទៅលើតម្រូវការរបស់ពួកគេជា បឋម។ ធ្វើការស្រាវជ្រាវជាមួយភ្នាក់ងារអចលនទ្រព្យហើយស្វែងរកនូវអ្វីដែលជម្រុញឱ្យពួកគេលក់ សូមកុំគិតតែលើតម្លៃនៃអចលនទ្រព្យអ្នកប្រហែលជាមានការភ្ញាក់ផ្អើលចំពោះការលក់អចលនទ្រព្យ ឬផ្ទះមួយគឺដោយសាររឿងអ្វីមួយជាជាប្រាក់។ ខាងក្រោមនេះជាឧទាហរណ៍មួយចំនួន៖ អ្នកលក់ត្រូវផ្លាស់ទីពីទីក្រុងភ្នំពេញទៅប្រទេសមួយផ្សេងទៀតយ៉ាងបន្ទាន់៖ ប្រហែលជាមានការផ្ដល់នូវរយៈ ពេលខ្លីអំឡុងពេលការចរចាអចលនទ្រព្យរបស់អ្នកអាចរហូតដល់៣០ថ្ងៃជាដើម។ ឬ​ត្រូវការបង់ប្រាក់ប្រហែល៥០%ភ្លាមៗហើយចំនុចដែលនៅសល់ត្រូវបង់ទៅតាមពេលកំណត់។ អ្នកលក់ផ្ទះបានកំពុងសាងសង់ផ្ទះថ្មីរបស់ពួកគេហើយត្រៀមខ្លួនទៅរស់នៅក្នុងផ្ទះនោះ៖ ករណីមួយចំនួនបុគ្គលដែលជាអ្នកលក់ផ្ទះនោះបានស្នើសុំជួលផ្ទះនោះវិញដរាបណាផ្ទះថ្មីរបស់គេត្រូវបានសាងសង់រួចរាល់។ ប្រពន្ធរបស់អ្នកលក់ស្ទាក់ស្ទើរក្នុងការលក់ផ្ទះរបស់គ្រួសារ៖ ក្នុងការចរចាអចលនទ្រព្យតម្រូវឱ្យមានអ្នកជំនាញថតរូបម្នាក់ចូលខាងក្នុង ហើយថតរូបបញ្ឈរក្នុងផ្ទះមុននឹងពួកគេផ្លាស់ចេញ។ ការធ្វើដូចនេះនឹងធ្វើឱ្យប្រពន្ធអ្នកទិញមានអារម្មណ៍ល្អកុំឱ្យនាងមានអារម្មណ៍សោកស្ដាយនូវផ្ទះនោះ។ ២. កុំភ្លេចភ្នាក់ងារអចលនទ្រព្យ៖ ត្រូវចងចាំថាកត្តាដ៏ធំមួយនៃការចរចាអចលនទ្រព្យ និងការទិញអចលនទ្រព្យគឺតាមរយៈភ្នាក់ងារអចលនទ្រព្យ។ ភ្នាក់ងារអចលនទ្រព្យតំណាងឱ្យប្រាក់ចំណេញរបស់អ្នកទិញដូចនេះពួកគេក៏មានការលើកទឹក​ចិត្តខ្លួនឯងដែរ។ ជាងនេះទៅទៀតវាពិតជាមានសារៈសំខាន់ណាស់ដែលត្រូវមានភ្នាក់ងារអចលនទ្រព្យជាមួយអ្នកក្នុងការចរចាអចលនទ្រព្យដូចនេះពួកគេអាចភ្ជាប់ការផ្ដល់របស់អ្នកយ៉ាងល្អទៅដល់អ្នកទិញ។ ជាឧទាហរណ៍ ប្របើអ្នកលក់ពីរនាក់ផ្ដល់នូវសេវាកម្មស្មើគ្នានៅលើសេវាហិរញវត្ថុ ភ្នាក់ងារអចលនទ្រព្យទំនងជានឹងមានឥទ្ធិពលដល់អ្នកលក់ដើម្បីទទួលបានការផ្ដល់ឱ្យពីអ្នកទិញដែលពួកគេពេញចិត្ត។ មានវិធីសាស្រ្តជាច្រើនដែលអ្នកត្រូវធ្វើឱ្យប្រសើឡើងនូវតាក់ទិចនៃការចរចាអចលនទ្រព្យរបស់អ្នកជាមួយនឹងភ្នាក់ងារអចលនទ្រព្យ៖ សន្យាថាលក់អចលនទ្រព្យដល់ភ្នាក់ងារអចលនទ្រព្យ។ ធ្វើឱ្យភ្នាក់ងារអចលនទ្រព្យជាអ្នកគ្រប់គ្រងផ្នែកជួលអចលនទ្រព្យ។ ផ្ដល់កិច្ចសន្យាជាលាយល័ក្ខអក្សរដល់ភ្នាក់ងារអចលនទ្រព្យ ឬវីដេអូ លិខិតអបអរទាក់ទងទៅនឹងសេវាកម្មល្អបើសិនជាមានការលក់បានជោគជ័យណាមួយ។​​ សន្យាថាផ្ដល់ឱ្យភ្នាក់ងារអចលនទ្រព្យនូវភស្ដុតាងដល់មិតភក្ដិទាំងអស់ដែលអ្នកគិតថាជាអ្នក ទិញដ៏ជោគជ័យម្នាក់។ អត្ថបទដោយលោក James Whitehead នាយកផ្នែកអត្ថបទនៅក្រុមហ៊ុន Realestate.com.kh ផ្ដល់​សិទ្ធិ៖ Realestate.com.kh
X
5s