​ការ​ញញឹម​​ នឹង​​ផ្ដល់​ប្រយោជន៍​សំខាន់ៗ​​​​ជាច្រើន​ ដែល​អ្នក​មិន​ចាប់​អារម្មណ៍​



អ្នក​ស្រី Mother Terasa បាន​ពោល​ថា៖«​អ្នក​មិន​ដឹង​ពី​ឥទ្ធិពល​នៃ​ញញឹម​នោះ​ទេ»។ ការ​ញញឹម​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ថែម​ទាំង​​​ជា​រឿង​ល្អ​មួយ។ អ្នក​ខ្លះ​នៅ​អៀន​មិន​ហ៊ាន​ញញឹម​នោះ​ទេ។ ដូច្នេះ​ហើយ លើក​ក្រោយ​ប្រសិន​ជា​អ្នក​មាន​ឱកាស​ញញឹម​ ញញឹម​ទៅ៖

១) ការ​ញញឹម​នាំ​មក​នូវ​ការ​ទាក់​ទាញ៖ ការ​ញញឹម​របស់​អ្នក​បង្ហាញ​ព័ត៌មាន​ជា​ច្រើន​ណាស់​អំពី​អ្នក។ យើង​ក៏​ដូច​គ្នា​ដែរ យើង​ចូលចិត្ត​មនុស្ស​ដែល​ញញឹម​ច្រើន។ ប្រសិន​ជា​អ្នក​ចង់​មាន​ការ​ទាក់​ទាញ គ្រាន់​តែ​ញញឹម​ទៅ​កាន់​មិត្ត​របស់​អ្នក​ទៅ។

២) សប្បាយ​ចិត្ត​ជាង​មុន៖ ការ​ញញឹម​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ជាង​មុន។ ការ​ញញឹម​​ជួយ​សម្រួល​ដល់​អារម្មណ៍​ទាំង​មូល​របស់​អ្នក។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​ធុញ​ថប់ សាក​ញញឹម​ទៅ​មើល។

៣) អ្នក​ដឹក​នាំ​ល្អ​ជាង​មុន៖ ការ​ញញឹម​ជំរុញ​ឲ្យ​មាន​ភាព​ជឿ​ជាក់។ អ្នក​ដែល​ញញឹម​បាន​ច្រើន​​ច្រើន​តែ​ទទួល​ការ​ទុក​ដាក់​ជាង​មនុស្ស​ដែល​អត់។ អ្នក​ដឹក​នាំ​ភាគ​ច្រើន​សុទ្ធ​តែញញឹម។

៤) ផលិតភាព៖ ឥទ្ធិពល​នៃ​ការ​ញញឹម​នៅ​កន្លែង​ធ្វើ​ការ​អាច​ជំរុញ​ដល់​លទ្ធផល​ការ​ងារ​របស់​អ្នក។ តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា​ បុគ្គលិក​ដែល​ញញឹម​ច្រើន​មាន​ផលិតភាព​និង​មាន​ភាព​ឆ្នៃ​ប្រឌិត​​ច្រើន​ជាង​អ្នក​ដែល​អត់។

៥) ចំណាប់អារម្មណ៍​ល្អ​ជាង​មុន៖ តើ​អ្នក​ធ្លាប់​ស្ថិត​នៅ​ក្នុង​បន្ទប់​ដែល​ពោរពេញ​ទៅ​​​អ្នក​ដទៃ​ហើយ​អ្នក​មាន​ការ​លំបាក​ក្នុង​ការ​ទាក់​ទង​ឬ​និយាយ​ស្តី​ទៅ​កាន់​អ្នក​ដទៃ​ដែរ​ឬ​ទេ? តើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ចុះ​សម្រុះ​ជា​មួយ​មនុស្ស​រាល់​គ្នា​ដែរ​ឬ​ទេ? ញញឹម​ឲ្យ​បាន​ច្រើន អ្នក​នឹង​ទទួល​បាន​ចំណាប់​អារម្មណ៍​ល្អ​ពី​អ្នក​ដទៃ។

៦)​ទំនុកចិត្ត៖ ការ​ញញឹម​មិន​មែន​ត្រឹម​តែ​ជួយ​អ្នក​ឲ្យ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​នោះ​ទេ ថែម​ទាំង​ជួយ​អ្នក​ឲ្យ​មាន​ទំនុក​ចិត្ត​រយៈ​ពេល​យូរ​ទៀត​ផង។ ប្រសិន​​អ្នក​ជា​​មនុស្ស​ដែល​ញញឹម​ឬ​សើច​ច្រើន អ្នក​នឹង​ទទួល​បាន​ចំណាប់​អារម្មណ៍​ ទំនុក​ចិត្ត​និង​ការ​គោរព​ពី​អ្នក​ដទៃ៕​

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s