កុំព្យូទ័រ Gaming សេរីថ្មី Lenovo Legion Y520 ពេលនេះមានលក់ហើយតម្លៃចាប់ពី ៩២០ដុល្លារ ភ្ជាប់ក្រាហ្វិក GTX 1050 Ti, CPU Core i7 7Gen
បន្ទាប់ពីបានប្រកាសសម្ពោធកុំព្យូទ័រសមត្ថភាពខ្លាំងខាងហ្គេម Legion Y520 កន្លងមក ពេលនេះ ក្រុមហ៊ុន Lenovo បានធ្វើការដាក់លក់ Gaming Laptop នេះនៅលើទីផ្សារហើយ ក្នុងតម្លៃចាប់ពី ៩២០ដុល្លារប៉ុណ្ណោះ អមដោយលក្ខណៈសម្បត្តិខ្ពស់ ប្រើបន្ទះឈីប Intel Core ជំនាន់ទី៧ ក្រាហ្វិក NVIDIA GTX 1050 Ti។
https://youtu.be/QqlPzb-FCcM
កុំព្យូទ័រ Gaming Laptop ស៊េរីថ្មី Legion Y520 របស់ក្រុមហ៊ុនចិននេះ បានបំពាក់អង្គប្រតិបត្តិជំនាន់ទី៧ របស់ Intel Core គាំទ្រក្រាហ្វិក NVIDIA GTX 1050 Ti discrete និងមានប្រព័ន្ធសំឡេងគុណភាពខ្ពស់ premium audio និងមាន optional dual drive storage។ កុំព្យូទ័រ Gaming Laptop ស៊េរីថ្មីនេះ ត្រូវបានឌីហ្សាញឡើងមានសមត្ថភាពខ្ពស់ សម្រាប់ប្រើប្រាស់ក្នុងការលេងហ្គេមមានក្រាហ្វិកធំៗក្រោយៗ។