ពិសេសណាស់! ឥឡូវនេះអ្នកអាចប្រើ Gmail លើទូរស័ព្ទ Android ផ្ញើលុយ (Send Money) ឱ្យគ្នាបាន!
ថ្មីៗនេះ Google បានដាក់ឱ្យប្រើមុខងារផ្ញើប្រាក់ (send money) ឱ្យគ្នាទៅវិញទៅមកបាន តាមកម្មវិធី gmail មាននៅលើទូរស័ព្ទ Android ផ្ទាល់។ ការដាក់ចេញមុខងារថ្មីនេះ បន្ទាប់ពីក្រុមហ៊ុនស្វែងរករុករកខ្នាតយក្សនេះ ធ្លាប់បានបញ្ចេញមុខងារ ផ្ទេរប្រាក់ដោយប្រើ Google Wallet ផ្ញើប្រាក់តាម Gmail នៅលើកុំព្យូទ័រ Desktop ប៉ុន្មានឆ្នាំនេះរួចមកហើយ ប៉ុន្តែប្រហែលមិនសូវមានអ្នកបានដឹង។