ឥឡូវ​​មាន Laptop តូច​សម្រាប់​​​ដាក់​​តាម​ហោប៉ៅ​ទៀត! ម៉ាក GPD Pocket មាន RAM 8GB និង ROM 128GB តម្លៃ​ចាប់ពី $399​



បន្ទាប់ពី​ទទួល​បាន​មូលនិធិ​ជាង ១លាន​ដុល្លារ​អាមេរិក នៅ​សប្ដាហ៍​ដំបូង​បន្ទាប់​ពី​គម្រោង​ Laptop ត្រូវ​បាន​លើកឡើង​នៅ​លើ​គេហទំព័រ Indiegogo នៅ​ថ្ងៃ​ដំបូង​រួច​មក ចំណែក​ពេល​នេះ គម្រោង​បាន​ជាប់​មូលនិធិ​ដល់ ២,១​លាន​ដុល្លារ​ហើយ។ កុំព្យូទ័រ​តូច​នេះ មាន​ឈ្មោះ​ថា GPD Pocket ​ដែល​មាន​ទំហំ​អេក្រង់​តូច​ទំហំ ៧អ៊ីញ ល្មម​អាច​ដាក់​ក្នុង​ហោប៉ៅ ងាយស្រួល​យក​តាម​ខ្លួន។

លក្ខណៈ​សម្បត្តិ GPD Pocket គឺ​បំពាក់​ដោយ RAM ​ទំហំ 8GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ 128GB។ GPD Pocket នេះ​ជា​ប្រភេទ​កុំព្យូទ័រ 64-bit ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Ubuntu 16.04 LTS ​ឬ Windows 10។ កុំព្យូទ័រ​ទំហំ​តូច​ដាក់​ក្នុង​ហោប៉ៅ​បាន​នេះ ពេល​នេះ ត្រូវ​បាន​ដាក់​តាំង​នៅ​លើ​គេហទំព័រ Indiegogo។

កុំព្យូទ័រ GPD Pocket ​ត្រូវ​គេ​រំពឹង​ថា នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ឆ្នាំ២០១៧ នេះ​ចាប់ពី​ខែ​មិថុនា​ខាង​មុខ​តទៅ ជាមួយ​តម្លៃ​ចន្លោះ​ពី ៣៩៩ដុល្លារ ទៅ ៥៩៩ដុល្លារ​អាមេរិក៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Indiegogo
X
5s