Sony ​ចេញ​ទូរទស្សន៍ Bravia OLED 4K HDR ថ្មី​យ៉ាង​ទំនើប​បំពាក់​បច្ចេកវិទ្យា​សំឡេង Acousic Surface ​ដំបូង​គេ​លើ​លោក តម្លៃ $5000​



ក្រុមហ៊ុន Sony នៅ​សប្ដាហ៍​នេះ បាន​បង្ហាញ​ចេញ​ទូរទស្សន៍​ទំនើប​ស៊េរី​ថ្មី​បំពាក់​ដោយ​អេក្រង់ OLED 4K Ultra HD ​មាន​តម្លៃ ៥០០០ដុល្លារ ដល់​អតិថិជន​របស់​ខ្លួន​បាន​ភ្លឺភ្នែក​ជាមួយ​បច្ចេកវិទ្យា​ទូរទស្សន៍​ចុងក្រោយ​នេះ។ ទូរទស្សន៍​ថ្មី​នេះ បង្ហាញ​រូប​បាន​ថ្លា​ច្បាស់​ល្អ ជាមួយ​បច្ចេកវិទ្យា​សំឡេង​ថ្មី​គឺ Acoustic Surface ​ហើយ​មាន​រូបរាង​ឌីហ្សាញ​ល្អ​ប្លែក​គេ។ នេះ​បើ​តាម​ការ​លើកឡើង​ពី​ក្រុមហ៊ុន Sony ផ្ទាល់។

ទូរទស្សន៍​ទំនើប​ត្រកូល Bravia OLED 4K HDR នេះ​នឹង​មាន​លក់​​ទាំង​នៅ​តាម​អនឡាញ និង​នៅ​ហាង​លក់​រាយ ​ចាប់ពី​ដើម​ខែ​មេសា ឆ្នាំ២០១៧ នេះ ហើយ​ពេល​នេះ វា​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ហាង​របស់ Sony ​ប្រចាំ​ក្រុង​ញូវយ៉ក​ហើយ​ដែរ។ ទូរទស្សន៍ Sony OLED 4K HDR ថ្មី​នេះ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android TV របស់ Google ​ដែល​ផ្ដល់​ជម្រើស​កម្សាន្ត​ផ្សេងៗ រួម​ទាំង​ការ​ទស្សនា​ភាពយន្ត កម្មវិធី​ប៉ុស្តិ៍​ទូរទស្សន៍ និង​កម្មវិធី​រាប់​ពាន់​ផ្សេង​ទៀត ដែល​អាច​ឱ្យ​អ្នក​ប្រើ ទស្សនា​ជា​លក្ខណៈ​ទូរទស្សន៍​ធម្មតា (broadcast) និង​ទូរទស្សន៍​ខ្សែកាប (cable TV) ឬ​ការ​ទាញ​យក app, និង​សូម្បី​តែ​លេង​ហ្គេម​ដោយ​ផ្ទាល់​នៅ​លើ​ទូរទស្សន៍​ដែល​មាន​ទំហំ​ធំ​នេះ ក៏​បាន។ https://youtu.be/bHyQfdRxlyY ក្រុមហ៊ុន Sony បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្មីៗ​នេះ​ថា XBR-A1E ​ផ្ដល់​នូវ​ការ​ច្របាច់​បញ្ចូល​គុណភាព​បង្ហាញ​រូប ប្រភេទ OLED ​គឺ 4K HDR Processor X1 Extreme ​របស់​ក្រុមហ៊ុន Sony ​អម​ដោយ​ប្រព័ន្ធ​សំឡេង Acousic Surface ​ដំបូង​គេ​លើ​លោក ​និង​មាន​គែម​យ៉ាង​ស្ដើង​ទាន់សម័យ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Engadget : Sony
X
5s