នេះណែ... គំរូ iPhone 8 មានការចាប់អារម្មណ៍បំផុត មនុស្សម្នាឃើញហើយ សរសើរមិនដាច់ពីមាត់
iPhone 8 ត្រូវបានបណ្ដាញព័ត៌មានជាច្រើន ហ៊ានអះអាងថា នឹងកាន់តែទំនើបជាង iPhone 7 ពិសេសគឺនៅលើការឌីហ្សាញរូបរាងថ្មីប្លែកពី iPhone បច្ចុប្បន្នតែម្ដង។ អ្វីដែលសាធារណជនកំពុងអ៊ុតមើលថា តើនឹងមាននៅលើ iPhone 8 ឬអត់នោះ គឺប៊ូតុង Home, ការឌីហ្សាញផ្នែកមុខស្ទើរគ្មានគែមអេក្រង់, បច្ចេកវិទ្យាសាកថ្មឥតខ្សែ ឬសាកថ្មរហ័ស (Quick Charge) ជាដើម។ ខណៈ iPhone ជំនាន់ទី ១១ នេះ មិនទាន់បង្ហាញខ្លួនផ្លូវការ ប៉ុន្តែមានការឌីហ្សាញ និងបង្ហោះចេញគំរូ iPhone 8 ជាច្រើន ដែលមួយៗសុទ្ធតែធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្ដែងគំរូ iPhone 8 មួយទៀតហើយ ត្រូវបានបង្ហោះផ្សាយនៅលើគេហទំព័រ macrumors។
https://youtu.be/RrlrLn-ySDg
សូមបញ្ជាក់ថា តាមការចុះផ្សាយនៅលើគេហទំព័រ techspot កន្លងទៅឱ្យដឹងថា iPhone 8 ដែលល្បីថា នឹងប្រើអេក្រង់ប្រភេទ OLED ផលិតដោយ Samsung គឺជាម៉ូដែល ៥,១៥អ៊ីញ។ iPhone 8 ថ្មីនេះ នឹងមានលក្ខណៈខុសពីម៉ូដែលផ្សេងៗដោយវានឹងគ្មានប៊ូតុង Home នោះទេ។ iPhone ដែលប្រើអេក្រង់ OLED អាចមាន Resolution ទំហំ 2800x1242px ហើយប្រហែលជាគ្មានប៊ូតុង Home នៅផ្នែកខាងក្រោម ដូចស៊េរីមុនទៀតទេ ពោលគឺវា នឹងក្រាលបន្ទះស្កេនក្រយៅដៃ TouchID នៅក្រោមកញ្ចក់អេក្រង់តែម្ដង (Virtual Button)។