ក្រុម​អ្នក​ស្រាវជ្រាវ បង្ហាញ​ពី​របៀប​ដែល រលក​សំឡេង (Sound Wave) អាច​បញ្ជា​លើ​ឧបករណ៍​អេឡិចត្រូនិក - ដូច​ជា Smartphone បាន (Video)​



សព្វថ្ងៃ​មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ដែល ក្រុម Hacker ​ប្រើ​សម្រាប់​លួច​ភ្ជាប់​ចូល​ឧបករណ៍​អេឡិចត្រូនិក ចំណែក​វិធីសាស្ត្រ​ថ្មីៗ នៃ​ការ​វាយប្រហារ អាច​កំពុង​ត្រូវ​បាន​គេ​រក​ឃើញ​បន្ថែម​ទៀត​គ្រប់​ពេល​ក៏​ថា​បាន។ ចំណែក​ការ​ប្រើប្រាស់​រលក​សំឡេង ដើម្បី​គ្រប់គ្រង​លើ​វត្ថុ​ផ្សេងៗ ដូច​ជា ទូរស័ព្ទ, Fibits និង Smartphone ​ក៏​ជា​ចំណែក​ថ្មី​មួយ គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ។ https://youtu.be/Dfc3jZkcnLU ថ្មីៗ​នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Michigan ​និង​សាកលវិទ្យាល័យ Carolina ​ខាង​ត្បូង បាន​បង្ហាញ​ចេញ​នូវ​គម្រោង​ពិសោធន៍​អស្ចារ្យ​របស់​ពួក​គេ ដោយ​ប្រើ​សំឡេង អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ស្ទង់​ល្បឿន micro-electro-machinal (MEMS) មាន​ប្រតិកម្ម​នៅ​ពេល​មាន​សូរ​សំឡេង (acoustics)។ ​​ គេ​បាន​ដាក់​កូន​ឧបករណ៍​បំពង​សំឡេង (speaker) ​តម្លៃ ៥ដុល្លារ​មួយ ក្នុង​ការ​ដាស់​ទម្រង់​ល្បឿន​ចំនួន ២០​ជំហាន ដោយ​ប្រើ​រលក​សំឡេង​ពី​ឯកសារ​តន្ត្រី។ គេ​សង្កេត​ឃើញ​ថា ឧបករណ៍​រក​អំពើ ឬ output ពី ៧៥% នៃ​ការ​ធ្វើតេស្ត​លើ​ឧបករណ៍ ហើយ​វា​អាច​បញ្ជា​ឧបករណ៍ ៦៥%។ នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​សារព័ត៌មាន New York Times៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s