Apple បន្តផ្ដល់សេវាធានាជួសជុល iPhone ចំពោះអតិថិជនទិញទូរស័ព្ទពីក្រុមហ៊ុនផ្ទាល់ ពី ៦០ថ្ងៃ ឬដល់ ១ឆ្នាំ
Apple នៅពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា នឹងបន្តកម្មវិធីធានាដល់អតិថិជនដែលទិញទូរស័ព្ទ iPhone ពីក្រុមហ៊ុនផ្ទាល់ ដែលមានឈ្មោះថា AppleCare+។ ការបន្តផ្ដល់ការធានានេះ គឺអាចមានរយៈពេល ២ខែ ឬដល់ ១ឆ្នាំ។
សេចក្ដីរាយការណ៍ពីគេហទំព័រ MacRumors បានអះអាង ទោះជាយ៉ាងណា ការធានានេះ នៅពុំទាន់មានការប្រកាសចេញពីគេហទំព័រលក់ផលិតផលផ្លូវការរបស់ Apple សម្រាប់សេវា AppleCare+ នេះនៅឡើយ។ ប្រសិនបើអ្នកចូលទៅគេហទំព័រ https://checkcoverage.apple.com/ ហើយបញ្ចូល លេខស៊េរី (serial number) របស់ iPhone (នៅក្នុង Settings ទូរស័ព្ទ) អ្នកនឹងទទួលបានការពន្យារពេល បន្ថែមសុពលភាពនៃការធានាលើ iPhone ពី ៦០ថ្ងៃ ទៅដល់ ១ឆ្នាំ។
នេះមានន័យថា ការធានាលើការទិញ iPhone តាមរយៈក្រុមហ៊ុន Apple ផ្ទាល់ ក៏ធ្វើឡើងទៅលើផលិតផលផ្សេងទៀត ដូចជាកុំព្យូទ័រ Mac និង Apple TV ផងដែរ ប៉ុន្តែ Apple Watch និង iPad គឺនៅតែមានរយៈពេលកំណត់ បានត្រឹមតែ ២ខែប៉ុណ្ណោះ។ សូមបញ្ជាក់ថា Apple បានផ្ដល់សេវា AppleCare+ លើការជួសជុលអេក្រង់ iPhone ដោយការចុះតម្លៃពី ៩៩ដុល្លារ មកត្រឹម ២៩ដុល្លារប៉ុណ្ណោះកាលពីខែកញ្ញាឆ្នាំមុន។
ឥឡូវនេះ វាអាចជាដំណឹងល្អមួយ សម្រាប់អតិថិជនដែលបានទិញ iPhone ពី Apple ផ្ទាល់ ព្រោះក្រុមហ៊ុននឹងបន្តការធានា ២ខែទៀត ឬដល់ ១ឆ្នាំឯណោះ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge