ការ​ពិត​​នៃ «​ភាព​រីករាយ» ​នៅ​ទូ​ទាំងពិភពលោក!​



ភាព​រីករាយ​កើត​ចេញ​ពី​គ្រប់​ជ្រុង​នៃ​ជីវិត តាំង​ពី​ការងារ សុខភាព​ មិត្តភាព​ ស្នេហា។ល។ តែ ប្រទេស​នី​មួយ​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​រីករាយ​​ខុស​ៗ​គ្នា។ នៅ​ដើម​ឆ្នាំ​២០១៧ ​នេះ​ប្រទេស​​ន័រវែស ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ប្រទេស​ដែល​រីករាយ​បំផុត។ បន្ទាន់​ពីប្រទេស​ន័រវែស​ ​នោះ​គឺ​ប្រទេស​ ដាណឺម៉ាក ​​អ៊ីសឡង់ដ៍ និង​ស្វីស។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ជំរុញ​ឲ្យ​​ប្រទេស​ទាំង​នេះ​មាន​​ភាព​រីករាយ​៖

១) ​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង៖ ការ​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ។ ការ​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​ក៏​មាន​ន័យ​ថា ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដោយ​​ខ្លួន​ចង់​ធ្វើ​។ នៅ​ប្រទេស​ដែល​អភិវឌ្ឍន៍​​ មនុស្ស​ជា​ច្រើនដែល​ធ្វើការ​ឲ្យ​ខ្លួន​ឯង​មាន​ភាព​រីករាយ​ជា​ជាង​មនុស្ស​ដែល​ធ្វើ​ការ​តាម​ច្បាប់​ទម្លាប់ និងធ្វើការឲ្យគេ​។

២) មនុស្ស​សប្បាយ​ប្រសិន​ជា​ពួក​គេ​មាន​ពេល​លំហែ​កាយ​៖ ប្រជា​ជន​អាមេរិក​ជា​ច្រើន​តែ​រីករាយ​នា​​ថ្ងៃ​សម្រាក។ មនុស្ស​ដែល​បាន​ដើរលេង​ឬ​លំហែកាយ​ច្រើន​តែ​មាន​ភាព​រីករាយ​ជា​មនុស្ស​ដែល​គិត​តែ​ពី​ការងារ​រាល់​ថ្ងៃ ពីព្រោះពួក​គេ​មាន​ទុក្ខ​កង្វល់​ ហើយ​គ្មាន​ពេល​បញ្ចេញ​មក​ក្រៅ​។

៣) គិត​ពី​សុខភាព៖ មនុស្ស​ជា​ច្រើន​មាន​ជំងឺ​​​ ហើយ​ការ​មាន​ជំងឺ​ទាំង​អស់​នោះ​ហើយ​ដែល​ប៉ះពាល់​ដល់​ភាព​រីករាយ​របស់​មនុស្ស ពី​ព្រោះ​ថា​វា​ប៉ះពាល់​ដល់​ថវិកា ការងារ​និង​សុខភាព​។ សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​គឺ​សំខាន់​ដូច​គ្នា។​ប្រសិន​ជា​អ្នក​ចង់​រីករាយ អ្នក​គួរ​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ​បញ្ហា​ទាំង​ពីរ​នេះ​ឲ្យ​បាន​ច្រើន​ជាង​មុន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com

X
5s