BLU ម៉ាក​ទូរស័ព្ទ​អាមេរិក ទើប​ចេញ​ស៊េរី​ថ្មី One X2 Mini ​ភ្ជាប់ RAM 4GB, Memory 64GB ​អេក្រង់ ៥អ៊ីញ Full HD ​តម្លៃ​តែ $179.99 ប៉ុណ្ណោះ​



​ថ្មីៗ​នេះ ក្រុមហ៊ុន Blu ​ទើប​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​មាន​តម្លៃ​សមល្មម​ទៅ​តាម​លក្ខណៈ​សម្បត្តិ​គឺ​ត្រឹមតែ ១៧៩,៩៩ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ទូរស័ព្ទ​ Android ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​អាមេរិក​នេះ បាន​ភ្ជាប់​ជាមួយ RAM 4GB, ប្រើ​ឈីប Qualcomm Snapdragon 430, អេក្រង់ Full HD ​ទំហំ ៥អ៊ីញ (1920x1080)px។ លក្ខណៈ​សម្បត្តិ​ប៉ុណ្ណោះ គឺ​ពិត​ជា​សមល្មម​ជាមួយ​តម្លៃ​មិន​ដល់ ២០០ដុល្លារ​នេះ​ណាស់។ ស្មាតហ្វូន​ថ្មី​នេះ​មាន​ម៉ូដែល BLU Life One X2 Mini ​ដែល​ត្រូវ​បាន​ឌីហ្សាញ​តួ​ខ្លួន ស្រោប​ដោយ​លោហធាតុ។ One X2 Mini ជា​ស្មាតហ្វូន​មាន​កម្រាស់ ៨,៧មីល្លីម៉ែត្រ ហើយ​វា​មាន​ជម្រើស​ពណ៌ មាស ពណ៌​ប្រផេះ និង​មាស​ក្រហម (Rose Gold)។ BLU Life One X2 Mini ​ភ្ជាប់​មក​ជាមួយ​ទំហំ RAM 4GB, Memory ទំហំ 64GB ​និង​អាច​បន្ថែម​កាត microSD បាន។ ស្មាតហ្វូន​ថ្មី​នេះ មាន​កម្លាំង​ថ្ម 3000mAh ​ហើយ​មាន​កាមេរ៉ា​មុខ 8MP ​និង​ខាង​ក្រោយ​ទំហំ 13MP ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Marshmallow៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Bluproducts
X
5s