គន្លឹះ​ខ្លីៗ ងាយស្រួល​អនុវត្ត​ ដើម្បី​​សន្សំសំចៃ​ទំហំ Memory លើ​ទូរស័ព្ទ iPhone យ៉ាង​មាន​ប្រសិទ្ធភាព (Video)​



​ប្រសិន​លោក​អ្នក​កំពុង​ប្រើប្រាស់​ទូរស័ព្ទ iPhone ហើយ​ជិត​អស់​មេម៉ូរី (Memory) សម្រាប់​ផ្ទុក​ទិន្នន័យ​តទៅទៀត​នោះ អ្នក​អាច​អនុវត្តតាម​ជំហាន​ដ៏​មាន​ប្រសិទ្ធភាព​ខាងក្រោម​នេះ​បាន។ គន្លឹះ​ខាង​ក្រោម​នេះ នឹង​ជួយ​អ្នក​សន្សំសំចៃ​ទំហំ​ទំនេរ (free space) បាន​មួយ​កម្រិត។ មិនមាន​អ្វី​ពិសេស ឬ​អាថ៌កំបាំង​អី​នោះ​ទេ ​គេ​គ្រាន់តែ​អនុវត្ត​របៀប​ដ៏​សាមញ្ញ​ដោយ​គ្រាន់តែ​លុបចោល​នូវ​ឯកសារ​មិន​សំខាន់ៗ ដើម្បី​សន្សំសំចៃ​មេម៉ូរី​ប៉ុណ្ណោះ​ដូច​គន្លឹះ​ខាង​ក្រោម​ប៉ុណ្ណោះ។ https://youtu.be/hBgBqOtAOms -​ឆែក​មើលថា​តើ iPhone សល់​មេម៉ូរី​ទំហំ​ប៉ុន្មាន​ទៀត គឺ​ត្រូវ​ចូលទៅ Settings → General → Usage → Manage Storage​។ នៅត្រង់​នេះ អ្នក​អាច​ប្រាកដថា តើ​មាន​កម្មវិធី​ណាខ្លះ ដែល​អ្នក​មិនចាំបាច់ ឬ​មិនដែល​ប្រើ រួច​លុបចោល ដើម្បី​សន្សំសំចៃ​ទំហំ (space) របស់​អង្គ​ចង​ចាំបាន​មួយផ្នែក​។ ឬ​អ្នក​អាច​លុប​កម្មវិធី​ម្ដង​១ ពី​ម៉ឺ​នុយ Home ក៏បាន​។ -​ប្រសិន​លោកអ្នក​ប្រើ​សេវាកម្ម Podcasts សូម​ចូលទៅ​លុប​ទិន្នន័យ Podcasts និង Music នៅក្នុង Settings → General → Usage → Manage Storage រួច​លុប​ឯកសារ​ដែល​ពាក់ព័ន្ធ (​ដូច​ក្នុង​វីដេអូ​)​។​ -​លុប TV Shows និង Movies នៅក្នុង​កម្មវិធី Videos (​ចំពោះ​លោកអ្នក​ដែល​ប្រើ​សេវាកម្ម​ភ្ជាប់​ទៅកាន់ Store -​លុប​រូបថត (Photo) និង​វីដេអូ (Video) ដែល​មិន​ត្រូវការ​ទុក ឬ​រូបថត​ខូចៗ (​ថត​មិន​ស្អាត​) ចោល​។ រួចហើយ​បន្ត​លុប​នៅ​ផ្នែក Recently Deleted ទាំង​រូបថត និង​វីដេអូ (​ដួច​រូប​)​។ -​បិទ (disable) Photo Stream និង Duplicate HDR Image ដោយ​ចូលទៅ Settings → Photo & Camera រួច​បិទ (disable) នៅត្រង់ My photo stream និង Keep Normal Photo (​ដូច​វីដេអូ​)​។ -​លុប​សារ (Message) ដែល​លែង​ចាំបាច់​ទុក ក៏ដូចជា​ប្រភេទ​សារ threads​។ -​បើក (enable) លើ Message Expiration ដោយ​ចូលទៅ Settings → Messages → Keep Messages ត្រង់នេះ​សូម​រើសយក ៣០​ថ្ងៃ (30 days) ចំណែក​នៅក្នុង​ផ្នែក Expire កំណត់​យក​បន្ទាប់ពី ២​នាទី (After 2 Minutes)   ដោយ៖ រឹទ្ធិរាជ
X
5s