តោះបើកប្រអប់ iPhone 7 Plus ក្រហមដែល Apple ទើបប្រកាសក្ដៅៗទៅមើល មានអ្វីខ្លះក្នុងនោះ? (Video)
Apple ម្សិលមិញនេះ បានបញ្ចេញផលិតផលថ្មីៗប៉ុន្មានមុខ ដែលសុទ្ធសឹងជាឧបករណ៍អេឡិចត្រូនិកស្ថិតក្រោមឈ្មោះដដែល ប៉ុន្តែមានការកែប្រែថ្មីជាក់ស្ដែង iPhone 7/ 7 Plus ពណ៌ក្រហម, iPhone SE ដែលត្រូវបានបង្កើនទំហំ Memory ធំជាងមុនទ្វេដង គឺ 32GB./128GB និង iPad Pro ស៊េរីថ្មី។ មិនមានអ្វីលើ iPhone 7 ជំនាន់មុនទេ គ្រាន់តែ 7 និង 7 Plus ពេលនេះ ត្រូវក្រុមហ៊ុនផ្ដល់ជម្រើសពណ៌ក្រហមបន្ថែមប៉ុណ្ណោះ។ តោះទស្សនាវីដេអូបើកប្រអប់ iPhone 7 ពណ៌ក្រហមដូចខាងក្រោម៖
https://youtu.be/1NecJBNozBQ
ក្រុមហ៊ុន Apple នៅថ្ងៃអង្គារម្សិលមិញនេះបានបញ្ចេញស៊េរីទូរស័ព្ទ ដែលជាផ្នែកមួយនៃកម្មវិធីផលិតផលពណ៌ក្រហម (Product Red program) ជាកម្មវិធីដែលប្រយុទ្ធប្រឆាំងនឹងជំងឺ HIV និង AIDS នៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។ iPhone 7 / 7 Plus ជំនាន់ Red Edition ពិសេសនេះនឹងមានលក់លើទីផ្សារតែពីរទំហំប៉ុណ្ណោះគឺ 128GB និង 256GB ជាមួយតម្លៃចាប់ពី ៧៤៩ដុល្លារ។