Apple ចេញ Phone SE ស៊េរី​ថ្មី​ ឈ្មោះ​នៅ​ដដែល តែ​បង្កើន​ទំហំ Memory ទ្វេ​ដង គឺ 32GB និង 128GB​



ប្រសិន​អ្នក​កំពុង​រំពឹង iPhone SE ស៊េរី​ថ្មី​នោះ អ្នក​អាច​នឹង​ភ្ញាក់ផ្អើល​ជាមួយ​ ការ​បង្កើន​ទំហំ Memory នៅ​លើ iPhone អេក្រង់​តូច​មួយ​នេះ។ សម្រាប់​ខួប ១ឆ្នាំ​នៃ​វត្តមាន iPhone SE នេះ ក្រុមហ៊ុន Apple បាន​បញ្ចេញ ប្រកាស​ចេញ iPhone អេក្រង់ ៤អ៊ីញ​ថ្មី​ជ្រក​ក្រោម​ឈ្មោះ iPhone SE ដដែល គ្រាន់តែ​កែប្រែ​ផ្នែក Hardware ខ្លះ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​ក៏​បាន​បង្កើន​ទំហំ Memory ធំ​ជាង​មុន​ស៊េរី​ចាស់​ទ្វេ​ដង ពី 16GB ឡើង​ទៅ 32GB ​និង​ពី 64GB ឡើ​ទៅ 128GB។ អ្វី​ដែល​ពិសេស​នោះ​គឺ​នៅ​ត្រង់​តម្លៃ iPhone SE ថ្មី​នេះ គឺ​នៅ​តែ​រក្សា​តម្លៃ​ដូច​មុន គឺ​ម៉ូដែល 32GB តម្លៃ ៣៩៩ដុល្លារ ​ហើយ​ម៉ូដែល 128GB ​តម្លៃ ៤៩៩ដុល្លារ។ iPhone SE ថែមទាំង​នៅ​រក្សា​លក្ខណៈ សម្បត្តិ​ដែល​ជា​ការ​ច្របាច់​បញ្ចូល​រវាង iPhone 5S និង iPhone 6S ​ដដែល។ iPhone SE ថ្មី​នេះ មាន​អេក្រង់ ៤អ៊ីញ អម​ដោយ resolution ​ទំហំ 640x1136px។ iPhone SE ​មាន​កាមេរ៉ា​ទំហំ 12MP ​អាច​ថត​វីដេអូ​កម្រិត​ដល់ 4K បាន និង​បាន​បំពាក់​នូវ​ឈីប Apple A9 ​ជាមួយ RAM 2GB។ SE ជំនាន់​ទី​២ នេះ នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​សុក្រ ​ទី២៤ មីនា​នេះ​តទៅ​ហើយ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ gsmarena
X
5s