ទាំង​នេះ​ជា​អ្វី​ដែល​អ្នកចង់​ដឹង ក្រៅពី iPhone 7 ក្រហម​តើ Apple មាន​អ្វី​ផ្សេង​ទៀត​ទើប​បង្ហាញ​សាធារណៈ? (Video)​



ក្រុមហ៊ុន Apple ទើប​បាន​ប្រកាស​ចេញ​ផលិតផល​ថ្មីៗ​ប៉ុន្មាន​មុខ​កាលពី​យប់​មិញ ហើយ​អ្វី​ដែល​ចាប់អារម្មណ៍​ជាង​គេ​នោះ​គឺ iPhone 7 / 7 Plus ពណ៌​ក្រហម​តែម្ដង។ ចុះ​ក្រៅពី iPhone កំណែប្រែ​ថ្មី​នេះ តើ​ Apple បាន​ប្រកាស​ចេញ​អ្វី​ខ្លះ​ទៀត? ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បង្ហាញ​អំពី​បណ្ដា​ផលិតផល​ថ្មីៗ​ដែល Apple បាន​ប្រកាស​ចេញ៖ https://youtu.be/ssZjU_IXzME Apple ស្ងាត់ៗ​ស្រាប់តែ​បញ្ចេញ​ក្រុម​ផលិតផល​ថ្មីៗ ដែល​មាន​ដូច​ជា iPhone 7/ 7 Plus ថ្មី​ពណ៌​ក្រហម, iPhone SE មាន​ Memory ធំ​ជាង​មុន​ទ្វេ​ដង, iPad ​ថ្មី​ជំនួស iPad Air 2 ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ត្រឹម ៣២៩ដុល្លារ, និង​ខ្សែ​នាឡិកា​ដៃ Apple Watch ជាដើម។ ថ្វីត្បិត Apple បាន​បង្កើន​ទំហំ​មេម៉ូរី​នៅ​លើ iPhone SE ​ពី 16GB ទៅ 32GB និង​ពី 64GB ទៅ 128GB ក៏​ដោយ​ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​លក់​ឡើង​ថ្លៃ​នោះ​ឡើយ ពោល​គឺ​ដាក់​លក់​ក្នុង​តម្លៃ​ដូច iPhone SE ជំនាន់​ឆ្នាំ​មុន។ ទន្ទឹម​នោះ ក្រុមហ៊ុន​ថែមទាំង​បាន​ប្រកាស​ឈប់​ផលិត iPad Mini 4 ទំហំ 32GB ​ដោយ​ជំនួស​មក​វិញ​នូវ​ទំហំ 128GB តម្លៃ ៣៩៩ដុល្លារ។ រីឯ iPad ស៊េរី​ថ្មី​អេក្រង់ ៩,៧អ៊ីញ​ជា​ទាយាទ​ថ្មី​បន្ត​ពី iPad Air 2 ដែល​ចេញ​បាន​ពីរ​ឆ្នាំ​មក​ហើយ។ យ៉ាងណា ក្រុមហ៊ុន​មិន​បាន​ហៅ iPad ថ្មី​នេះ​ថា ជា iPad Air 3 នោះ​ឡើយ។ វា​នឹង​មាន​តម្លៃ​ត្រឹម ៣២៩ដុល្លារ​ប៉ុណ្ណោះ។ ក្នុង​នោះ Apple ក៏​បាន​ប្រកាស​ចេញ​ខ្សែ​នាឡិកា Apple Watch ថ្មីៗ​ប៉ុន្មាន​ស៊េរី​ផង​ដែរ ស័ក្ដិសម​មិត្ត​យុវវ័យ​ដែល​ចូលចិត្ត​លេង​ម៉ូត​ខ្សែ​នាឡិកា​ប្លែកៗ ស្អាតៗ។ ខ្សែ​នាឡិកា​ទាំង​នោះ​រួម​មាន Nike Sport, ខ្សែ Apple Watch Hermes និង​ខ្សែ Striped Woven Nylon ជាដើម។ Apple នឹង​ចាប់ផ្ដើម​ដាក់​លក់​ Apple Watch Band ថ្មីៗ​តាម​អនឡាញ​ពី​ថ្ងៃ​ប្រកាស​នេះ ហើយ​នឹង​មាន​លក់​នៅ​តាម​ទីផ្សារ​មួយ​ចំនួន​ចាប់ពី​ចុង​ខែ​មីនា​នេះ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ idownloadblog
X
5s