iPhone 7/ 7 Plus ​ក្រហម​នឹង​មាន​លក់​នៅ​ចិន រីឯ Motorola ​ប្រាប់​ថា Apple ចេញ​ក្រោយ​ខ្លួន​ទេ ព្រោះ​បាន​ផលិត​​ម៉ូដែល​ពណ៌​ក្រហម​យូរ​ហើយ​



ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ នៅ​ពេល Apple ប្រកាស​ចេញ iPhone 7/ 7 Plus ថ្មី​ពណ៌​ក្រហម ក្រុមហ៊ុន​មិន​បាន​និយាយ​ច្រើន​អំពី​ការ​ចេញ​លក់​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ចិន​នោះ​ឡើយ។ ចំណែក​របាយការណ៍​ថ្មី​មួយ​ចេញ​ពី​ប្រភព​ព័ត៌មាន​ចិន អះអាង​ថា iPhone ក្រហម ក៏​នឹង​មាន​លក់​ចាប់ពី​ថ្ងៃ​សុក្រ​ស្អែក​នេះ​ដែរ គឺ​ជា​កាលបរិច្ឆេទ​ដូច​គ្នា​នឹង​ការ​ចេញ​លក់​លើ​ទីផ្សារ​អាមេរិក។ នៅ​ទីផ្សារ​ចិន Apple នឹង​បញ្ចេញ​លក់ iPhone 7/ 7 Plus ជំនាន់ Special Edition ក្រហម​នេះ ក្នុង​ចំនួន ៧៣៤១០គ្រឿង​ប៉ុណ្ណោះ។ ស្រប​គ្នា​នេះ​ដែរ Motorola ​ក៏​បាន​បាញ់ Apple ​នៅ​លើ​គេហទំព័រ​ចិន Weibo ជាមួយ​ឃ្លា​ថា “Always Red”។ នេះ​គឺ​ Motorola ចង់​បញ្ជាក់​ថា ខ្លួន​បាន​ធ្វើ​រឿង​នេះ ដោយ​ផលិត​ទូរស័ព្ទ​ពណ៌​ក្រហម មុន Apple ទៅ​ទៀត ជាក់ស្ដែង​ខ្លួន​មាន Moto Z ​ពណ៌​ក្រហម​មុន iPhone 7 / 7 Plus ទៅ​ទៀត។ រូប​មួយ​សន្លឹក​នេះ គឺ​ត្រូវ​បាន​បង្ហោះ​ដោយ​ក្រុមហ៊ុន​មេ​របស់ Motorola គឺ Lenovo ​​នៅ​លើ​ទំព័រ Weibo អម​ដោយ​ឃ្លា “Always Red” គឺ​ចង់​បញ្ជាក់​ថា Apple គឺ​ដើរ​ពី​ក្រោយ​ខ្លួន​នោះ​ទេ ក្នុង​ការ​ផលិត​ចេញ​ទូរស័ព្ទ​ពណ៌​ក្រហម​ឆើត​បែប​នេះ។ Lonovo បាន​ប្រាប់​អ្នក subscribe ​លើ​គណនី Weibo ខ្លួន​ ឱ្យ​ជួយ Share បន្ត​នូវ​ Post មួយ​នេះ ដើម្បី​ទទួល​បាន​ដុំ​ជំនួយ​ថ្ម Power Pack Micro ​មួយ​ដោយ​ឥត​គិត​ថ្លៃ​ថែមទៀត៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s