កុងតឺណឺ ៥គ្រឿង ជាប់​ជា​រថយន្ត​ដឹកទំនេញ​ទំនើប​បំផុត មាន​​​​បច្ចេកវិទ្យា​​​បើកបរ​​ស្វ័យប្រវត្តិ (Video)​



ស្រប​ពេល​បច្ចេកវិទ្យា​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង​ផ្នែក​ប្រព័ន្ធ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​នោះ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​រថយន្ត​ល្បីៗ​លើ​លោក​ដូច​ជា Google, Honda, Audi, Hyundai និង Uber ជាដើម​នោះ សុទ្ធតែ​បាន​ត្រៀម​ខ្លួន បញ្ចេញ self-driving car របស់ខ្លួន​នៅ​លើ​ទីផ្សារ​ឆាប់ៗ។ ទន្ទឹម​នោះ ក៏​មាន​ការ​អភិវឌ្ឍ​ប្រភេទ​រថយន្ត​ដឹកទំនិញ​ស្វ័យប្រវត្តិ​ផង​ដែរ។ https://youtu.be/xqpNZQTi0Ls ​​១) Freight​liner Inspiration Truck លក្ខណៈ​បញ្ជា​ដ៏​ពិសេស​របស់ Freightliner Inspiration គឺ​មិន​បាច់​ការ​បញ្ជា​ផ្ទាល់ នោះ​ទេ ពោល​ប្រព័ន្ធ​គ្រប់គ្រង​របស់​រថយន្ដ​ត្រូវ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​កុំព្យូទ័រ គ្រប​ដណ្ដប់​ទាំងអស់ មិន​ថា​ជាន់​ហ្វ្រាំង ជាន់​ហ្គ័រ រឺ​ប្រព័ន្ធ​ផ្សេងៗ​នោះ​ទេ ត្រូវ​បញ្ជា​ក្នុង​កុំព្យូទ័រ​ទាំងអស់ ។ ២) Mercedes-Benz Future Truck 2025 Mercedes ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បី​មួយ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​ធ្វើ​ការ​បង្ហាញ​នូវ​​គំរូ​រថយន្ត​ដឹក​ទំនិញ​របស់​ខ្លួន​ដែល​អាច​បើក​ដោយ​ដោយ​ខ្លួន​ឯង​បាន​​ ​​សម្រាប់​រយៈពេល​១០​ឆ្នាំ​​ខាង​មុខ។ ​Mercedes-Benz ​ឆ្នាំ ២០២៥ ​​មួយ​នេះ​​មាន​​បំពាក់​ប្រព័ន្ធ​រ៉ាដា​ និង​កាមេរ៉ា​ដែល​​​អាច​​ដឹង​ពី​ ​ចំណែក​ផ្លូវ​ ​យាន​ជំនិះ​ផ្សេង​ទៀត​​វ​​ ​និង​​ភ្លើង​សញ្ញា​ចរាចរណ៍​បាន​ថែម​ទៀត​ផង។ ជា​ពិសេស​ទៅ​ទៀត​នោះ ​នៅ​ពេល​ដែលប្រព័ន្ធ​រថយន្ត​កំពុង​ដំណើរ​ការ​អ្នក​បើកបរ​មិន​ចាំ​បាច់​ប៉ះ​ចង្កូត​ ជាន់​ហ្វ្រាំង ឬដាក់លេខ​នោះ​ទេ។ ​វា​មាន​ភ្ជាប់​ផែនទី​ GPS ដែល​វា​ជួយ​កំណត់​ល្បឿន​ ​​ដឹង​ទី​ទួល​ឬអត់​ ​ដែល​អាច​ប្តូរ​លេខ​ដោយ​ខ្លួន​ឯង​ និង​ជួយ​សន្សំ​សំចៃ​ប្រេង។ ៣) Volvo Self Driving Truck Volvo ដែល​ជា​ក្រុមហ៊ុន​រថយន្ត​ល្បី​ឈ្មោះ​នៅ​ប្រទេស​ស៊ុយអែដ ​ដែល​មាន​គម្រោង​បញ្ចេញ​រថយន្ត​ដឹក​ទំនិញ​ធំៗ បើកបរ​ស្វ័យប្រវត្តិ ដើម្បី​ជួយ​សម្រួល​ដល់​តៃកុង​មិន​បាច់​ហត់​នឹង​ប្រឹង​បញ្ជា​ចង្កូត ក៏​ដូច​ជា​ផ្ដោត​អារម្មណ៍​ខ្លាំង​ដូច​មុន​ទៀត​ទេ។ វា​អាច​ធានា​បាន​សុវត្ថិភាព​ខ្ពស់ ក្រោយ​ការ​ធ្វើតេស្ត​មាន​មនុស្ស​ឈរ​ពី​មុខ​រថយន្ត នោះ​វា​នឹង​ឈប់។ ៤) Otto and Budweiser Truck OTTO ជា​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ សមិទ្ធផល​ថ្មី​របស់​ក្រុមហ៊ុន​ឈ្មោះ Otto ផ្ទាល់។ វា​ត្រូវ​បាន​ធ្វើ​ការ​សាកល្បង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​កាលពី​ពេល​កន្លង​ទៅ។ ៥) Embark Self-Driving truck ជា​រថយន្ត​ដឹក​ទំនិញ​ចុងក្រោយ ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​បើក​បរ​ដោយ​មិន​ចាំបាច់​មនុស្ស​បញ្ជា​ឡើយ។ ដោយ៖ រឹទ្ធិរាជ ប្រភព៖ techcrunch, youtube, yahoo
X
5s