iPhone 7 អាចដាក់ប្រព័ន្ធ Windows XP ដើរ ពិតមែនអត់? (Video)
កម្មវិធីខ្ទង់លាន គឺស្ថិតនៅក្រោមចង្អុលដៃរបស់អ្នក ក្រៅពីនេះ គឺមានតិចតួចប៉ុណ្ណោះដែលអាចប្រើនៅលើ iPhone។ តែអ្វីដែលចម្លែក កម្រឃើញនោះគឺ សូម្បីតែប្រព័ន្ធប្រតិបត្តិការ Windows XP ក៏អាចត្រូវគេបញ្ចូលនៅលើទូរស័ព្ទ iPhone 7 បានដែរ! គេអាចសូម្បីតែដំណើរការ Windows XP នៅលើ iPhone ដោយមិនចាំបាច់ jailbreak នោះទេ។ សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/CYv_--ZKWuw
បន្ទះឈីបជំនាន់ចុងក្រោយ A10 Fusion របស់ Apple ដែលបំពាក់នៅលើស៊េរី iPhone 7 ធ្វើឱ្យវាក្លាយជាទូរស័ព្ទល្បឿនលឿនបំផុតក្នុងទីផ្សារស្មាតហ្វូនបច្ចុប្បន្ន។ វាប្រហែលជាមានល្បឿន លឿនជាងកុំព្យូទ័រ desktop PC ដែលអ្នកបានទិញប្រើជាច្រើនខែកន្លងមកទៅទៀត។ ជាការពិត អ្នកមិនអាចលុបចោល iOS ហើយទៅដំឡើងប្រើ OS X ឬ Windows ជំនួសវិញនោះទេ។ ប៉ុន្តែអ្នកអាចដំឡើងកម្មវិធី emulator ដូចជា iBox ជាដើម ដែលអាចដំឡើងតាម Xcode មិនបាច់ jailbreak ក៏បាន ដើម្បីគេអាចដំណើរការ Windows XP នៅក្នុងទម្រង់ជា virtual machine បាន។
អ្នកនឹងសង្កេតឃើញ សូម្បីបន្ទះឈីប A10 Fusion អមដោយ RAM 2GB ក៏អាចឱ្យដាក់ប្រព័ន្ធប្រតិបត្តិការ Windows XP បានផងដែរ ប៉ុន្តែដំណើរការហាក់ពុំសូវរលូនដូចជាកុំព្យូទ័រនោះឡើយ ដោយសារវារត់នៅក្នុងកម្មវិធី emulator ដែលប៉ះពាល់ច្រើនទៅលើសមត្ថភាពល្បឿន (performance) មួយភាគទៅហើយ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ cultofmac