បើ​ចង់​សាកថ្ម Smartphone ចូល​កាន់​តែ​លឿន​ Install ​កម្មវិធីណាមួយ​ក្នុង​ចំណោម App ទាំង​ ៣នេះ​ទៅ!​



ខណៈ​ការ​ធុញទ្រាន់​របស់​ម្ចាស់​ស្មាតហ្វូន​ទាំងឡាយ​ទៅ​លើ​បញ្ហា​សាក​ថ្ម​ទូរស័ព្ទ ចូល​យឺត​កំពុង​កើត​មាន​ច្រើន ទំព័រ​នេះ យើង​សូម​បង្ហាញ​ប្រាប់​គន្លឹះ​ដើម្បី​ឱ្យ​សាក​ឆាប់​ពេញ តាម​រយៈ​កម្មវិធី​មាន​សមត្ថភាព​ទាំង ៣ខាង​ក្រោម។ បើ​ទោះ​បី ទូរស័ព្ទ និង​ឆ្នាំង​សាក​ត្រូវ​បាន​ផលិត​តាម​ស្តង់ដារ​ប្រើប្រាស់​ទូទៅ មិន​អាច​បង្ខំ​ល្បឿន​សាក​ថ្ម​ឱ្យ​ឆាប់​ពេញ​ក៏​ដោយ តែ​គេ​ក៏​អាច​មាន​គន្លឹះ​គួប​ផ្សំ​ផ្សេងៗ ជួយ​បង្កើន​ល្បឿន​ផង​ដែរ។ បញ្ហា​ដែល​សាក​ថ្ម មិន​ងាយ​ពេញ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន ដែល​ក្នុង​នោះ​មាន​ដូច​ជា អ្នក​ប្រើ​ដោត​សាក​ថ្ម​មិន​ដោយ​ផ្ទាល់​ជាមួយ​រន្ធ​ព្រី​ភ្លើង ​គឺ​ប្រើ USB ភ្ជាប់​ជាមួយ Laptop, សាក​ថ្ម​បណ្ដើរ​លេង​ទូរស័ព្ទ​បណ្ដើរ​ឬ​ជូន​ពេល​ខ្លះ​ដំណើរការ​កម្មវិធី (app) ជូន​កាល​ដោត​ចោល​ហើយ​មិន​បាន​បិទ​ពន្លឺ​អេក្រង់​ឱ្យ​រលត់ (turn off phone's screen) ដែល​ជា​ការ​ខ្ចរខ្ចាយ​ថាមពល​ថ្ម។ ទាំង​នេះ ប្រៀប​បាន​ទៅ​នឹង​បង់​សំណាញ់​រហែក​ចាប់​ត្រី​អីចឹង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​កម្មវិធី​ឯកទេស​ជួយ​ឱ្យ​សាក​ថ្ម​ឆាប់​ពេញ​ទាំង៣៖ ១) Fast Charger៖ បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ឆ្នាំ២០១៦ តម្រូវការ​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ Android v4.0 ឡើង​ទៅ Download កម្មវិធី Fast Charger សម្រាប់ Android  ២) Charger Booster៖ បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី១៣ ឧសភា ឆ្នាំ២០១៦ តម្រូវការ​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ Android v2.2 ឡើង​ទៅ Download កម្មវិធី  Faster Charger Charger Booster សម្រាប់ Android ៣) Best Fast Charging 5x៖ បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី២២ កុម្ភៈ ឆ្នាំ២០១៧ តម្រូវការ​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ Android v4.1 ឡើង​ទៅ Download កម្មវិធី Best Fast Charging 5x សម្រាប់ Android ដោយ៖ រឹទ្ធិរាជ ប្រភព៖ google play
X
5s