ការទិញដីតាមរយៈក្រុមហ៊ុនសហកម្មសិទ្ធិក្នុងស្រុកសម្រាប់ជនបរទេស​អ្នក​រក​ស៊ីដី​ធ្លី​គួរ​ដឹង!​



មាត្រា៤៤នៃរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថាជនបរទេសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ដីក្នុងប្រទេសកម្ពុជាបានឡើយ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមានមធ្យោបាយជាច្រើនដើម្បីឱ្យជនបរទេសអាចកាន់កាប់ដីបានដោយស្របច្បាប់ក្នុងប្រទេសកម្ពុជា។ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងទៀតនោះគឺការទិញដីតាមរយៈក្រុមហ៊ុនសហកម្មសិទ្ធិក្នុងស្រុក ទាំងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតនិងក្រុមហ៊ុនឯកកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត។ ហើយប្រាកដណាស់ថាអ្នកអាចធ្វើវាបានដោយស្របច្បាប់ដោយត្រូវតែមានជនជាតិកម្ពុជាកាន់កាប់៥១%នៃតម្លៃភាគហ៊ុនទាំងមូល ។ Realestate.com.kh ប្រាប់នូវមធ្យោបាយមួយចំនួនដែលអ្នកត្រូវដឹងដែលអាចជាជំនួយខ្លះៗក្នុងការជួយលោកអ្នកក្នុងការទិញអចលនទ្រព្យ! តើការទិញដីតាមរយៈក្រុមហ៊ុនសហកម្មសិទ្ធិមានលក្ខណៈស្របច្បាប់យ៉ាងដូចម្ដេច? វាជារឿងអាចទៅរួចពីព្រោះតែករណីនេះមានចែងក្នុងច្បាប់នៃការវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជាជាក់ស្ដែងក្នុងមាត្រា ១៦ជំពូកទី៦។ ច្បាប់ដដែលបានចែងថា “កម្មសិទ្ធិដីធ្លីសម្រាប់បម្រើឱ្យគោលដៅនៃសកម្មភាពវិនិយោគត្រូវបានផ្ដល់ ជូនចំពោះ អ្នកវិនិយោគដែលជារូបវន្តបុគ្គលឬនិតិបុគ្គលដែលមានសញ្ជាតិខ្មែរ។ និតិបុគ្គមានសញ្ជាតិខ្មែរគឺជានិតិបុគ្គលដែលមានភាគហ៊ុនច្រើនជាង ៥១%ឡើងទៅនៃដើមទុនសរុបជាកម្មសិទ្ធិនៃរូបវន្តបុគ្គល ឬនិតិបុគ្គលដែលមានសញ្ជាតិខ្មែរ។” តើវានឹងមានហានិភ័យដែរឬទេ? អ្វីៗគ្រប់យ៉ាងតែងតែមានហានិភ័យក៏ប៉ុន្តែដោយសារតែវាស្របច្បាប់ ហានិភ័យគឺរឿងមួយដែលមិនមានការព្រួយបារម្ភនោះទេអ្វីដែលត្រូវបារម្ភនោះគឺភាពស្មោះត្រង់ឯណោះទេ និងភាពជឿជាក់ជាមួយដៃគូជាជនជាតិខ្មែរដែលអ្នកបានជ្រើសរើស។ ម្យ៉ាងវិញទៀតដើម្បីការពារការវិនិយោគជាធម្មតានៅក្នុងក្រុមហ៊ុនមួយតែងតែមាននិតិវិធីមួយចែងនៅក្នុងក្រុមហ៊ុនផងដែរតួយ៉ាង តួនាទី ការគ្រប់គ្រងក្រុមហ៊ុនជាដើម។ ឧទាហរណ៍ការបែងចែកយ៉ាងប្រុងប្រយ័ត្នអំពីសិទ្ធិកាន់កាប់ដីធ្លីនឹងអនុញ្ញាតឱ្យជនបរទេសទទួលបានការកាន់កាប់អចលនទ្រព្យទាំងនោះ។ បន្ថែមពីនេះផងដែរក៏មានការធានាលើការស្នើសុំប្រាក់កម្ចី និងការការពារដោយច្បាប់ផងដែរទៅលើការកាន់កាប់អចលនទ្រព្យ។ សូមចងចាំថាអ្នកត្រូវចុះបញ្ជីកាន់កាប់កម្មសិទ្ធិអចលនទ្រព្យរបស់លោកអ្នកជាមួួយនឹងឈ្មោះក្រុមហ៊ុនដែលមានអជ្ញាបណ្ណត្រឹមត្រូវ។ តើអ្វីជាតម្រូវការរបស់ក្រុមហ៊ុនសហកម្មសិទ្ធិក្នុងស្រុក? ការបើកក្រុមហ៊ុនមួយតម្រូវឱ្យមានភាគហ៊ុន២យ៉ាងតិច អគ្គនាយកមានដើមទុនយ៉ាងតិច ១០០០ដុល្លារ។ នៅពេលដែលតួនាទីរបស់អ្នកត្រូវបានបំពេញហើយអ្នកត្រូវមានគណនីធនាគារមួយការិយាល័យជាក់លាក់មួយតាមរយៈការចុះបញ្ជីជាភ្នាក់ងារ និងឈ្មោះក្រុមហ៊ុនក្នុង​ប្រទេសកម្ពុជា។ តើដំណើរការនៃការបង្កើតក្រុមហ៊ុនសហកម្មមានអ្វីខ្លះ? អ្នកត្រូវដាក់ប្រាក់កក់៤៩៤ដុល្លារក្នុងធនាគារស្របច្បាប់មួយត្រូវធានាថាប្រាក់ដែលបានដាក់តម្កល់ទទួល បានបានសុវត្ថិភាព។ ហើយបន្ទាប់មកអ្នកត្រូវបង់ប្រាក់១០ដុល្លារដើម្បីពិនិត្យមើលឈ្មោះក្រុមហ៊ុនរបស់អ្នកជាឈ្មោះមានតែមួយនៅក្នុងក្រសួងពាណិជ្ជកម្ម ជាធម្មតាវាត្រូវចំណាយពេល៥ថ្ងៃដើម្បីទទួលបានចម្លើយពីការស្នើសុំនោះ។ ជំហ៊ានទី២គឺជាពេលដែលអ្នកត្រូវទទួលបានទម្រង់ CIB 01R ឬទម្រង់ចុះឈ្មោះក្រុមហ៊ុនជារូបវន្តតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬតាមរយៈអនឡាញក្នុងគេហទំព័ររបស់ពួកគេ។ បន្ទាប់មកអ្នកត្រូវយកត្រាក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម ត្រានេះមានតម្លៃប្រហែល១៥ដុល្លារ។ ជំហ៊ានបន្ទាប់គឺភាគហ៊ុនជាជនបរទេសត្រូវធ្វើការផ្សព្វផ្សាយនៅលើកាសែតផ្សេងៗដើម្បីឲ្យសាធារណជនទទួលស្គាល់។ សម្រាប់ផែនការអាជីវកម្មរួមមានអនុសារណៈ ច្បាប់បញ្ញាតិ ឈ្មោះក្រុមហ៊ុន ទម្រង់ចុះបញ្ជីរបស់ក្រុមហ៊ុន អាសយដ្ឋានរបស់ការិយាល័យ គោលបំណងសង្ខេបរបស់អាជីវកម្ម ទុនសរុប លក្ខខណ្ឌក្រុមហ៊ុនព័ត៌មានលម្អិតអំពីអ្នកគ្រប់គ្រង និងសវនករ និងទីតាំងចុះបញ្ជីរបស់ក្រុមហ៊ុន។ ជំហ៊ាន នេះអាចចំណាយរយៈពេលប្រហែល៧ថ្ងៃដើម្បីសម្រេច និងចេញជាផ្លូវការ។ ត្រូវថតចម្លងឯកសារស្នើសុំ និងលិិខិតអនុញ្ញាតចំនួន២ច្បាប់ពីព្រោះវាជាតម្រូវការនៅពេលដែលអ្នកស្នើសុំចុះបញ្ជី។ បន្ទាប់មកអ្នកត្រូវចុុះឈ្មោះក្រុមហ៊ុនជាមួយនឹងក្រសួងពាណិជ្ជកម្មរយៈពេល៣០ថ្ងៃមុននឹងក្រុមហ៊ុនចាប់ផ្ដើមប្រតិបត្តិការ។ នេះតម្រូវឱ្យមានការដាក់លិខិតស្នើសុំដោយភ្ជាប់ជាមួយច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនចំនួន២ពីម្ចាស់ភាគហ៊ុន។ ច្បាប់ចម្លងភាពជាម្ចាស់នៃភាគហ៊ុន រូបថតចំនួន២សន្លឹករបស់នាយកគ្រប់គ្រង ច្បាប់ចម្លងចំនួន២នៃបទបញ្ញាតិ្តក្រុមហ៊ុនច្បាប់ចម្លងការបោះពុម្ពផ្សាយលើកាសែត ច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍នៃការអនុលោមចំនួន២ និងច្បាប់ចម្លងនៃពាក្យសុំចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មចំនួន២ផងដែរ។ បន្ទាប់ពីបានបង្កើត និងចុះឈ្មោះក្រុមហ៊ុនរួចរាល់ហើយអ្នកត្រូវដាក់ឯកសារទាំងនោះឱ្យមានការសម្រេច និងបោះត្រាដោយអគ្គនាយកដ្ឋានពន្ធដារទីក្រុងភ្នំពេញដែលមានតម្លៃប្រហែល២៦ដុល្លារ។ បន្ទាប់មកអ្នកត្រូវបំពេញឯកសារ និងទម្រង់បែបបទមួយចំនួនពីសាខាពន្ធដារដើម្បីទទួលបានការចុះ បញ្ជីពន្ធដារជាផ្លូវការ។ បន្ទាប់ពីធ្វើកិច្ចការទាំងនេះរួចរាល់អស់ហើយ លោកអ្នកអាចប្រតិបត្តិការក្រុមហ៊ុនរបស់លោកអ្នក​បានហើយ។ តើមានកាតព្វកិច្ចផ្សេងទៀតដែរឬទេបន្ទាប់ពីបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិរួចរាល់ហើយ? ក្រុមហ៊ុនសហកម្មសិទ្ធិមានកំណត់នឹងតម្រូវចុះឈ្មោះសម្រាប់បង់ពន្ធអាករលើតម្លៃបន្ថែមនិងការបង់ពន្ធប្រចាំឆ្នាំ។ ដូចគ្នានេះផងដែរតម្លៃពន្ធ១០០%នៃអចលនទ្រព្យនឹងត្រូវបានទទួលបន្ទុកដោយជនបរទេស។ អត្ថប្រយោជន៍ផ្សេងៗ១០០%នៃការធ្វើអ្វីមួយ ឬនៅពេលដែលអចលនទ្រព្យនោះត្រូវបានលក់គឺបានជនបរទេសជាអ្នកកាន់កាប់។ បន្ថែមពីនេះទៅទៀតក្រុមហ៊ុនត្រូវបញ្ជាក់ពីក្រសួងការងារនៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមប្រតិបត្តិការជួល ឬបញ្ឈប់បុគ្គលិក។ តើមានអត្ថប្រយោជន៍អ្វីខ្លះនៃការទិញដីតាមរយៈក្រុមហ៊ុនសហកម្មសិទ្ធិជាជាងការជួល? មានកត្តាសំខាន់ៗមួយចំនួនដែលអ្នកត្រូវពិចារណាពេលសម្រេចចិត្តរវាងការទិញ​ និងការជួលសម្រាប់រយៈពេលវែង។ ជាមួយការជួលរយៈពេលវែងមានបញ្ហាមួយនៃការកាន់កាប់បន្ទាប់ពីការជួលផុតកំណត់ពីព្រោះវាមានបញ្ហាទាក់ទងទៅនឹងច្បាប់។ ច្បាប់ភូមិបាលបានចែងថាអគារដែលត្រូវបានកាន់កាប់ដោយម្ចាស់ដីចំណែកឯច្បាប់នៃការវិនិយោគបានចែងថាអគារត្រូវបានកាន់កាប់ដោយអ្នកជួល។ នៅពេលដែលលោកអ្នកទិញដីហើយដាក់នូវប្រព័ន្ធសុវត្ថិភាពដូចជាការវាស់វែងជាដើមដើម្បីការពារដីរបស់អ្នកប្រាកដណាស់លោកអ្នកមិនមានការព្រួយបារម្ភអ្វីនោះបើទោះបីវាជាសហកម្មសិទ្ធិជាមួយជនជាតិខ្មែរក៏ដោយ។ មានមធ្យោបាយជាច្រើនដើម្បីទិញដីក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែការទិញតាមរយៈក្រុមហ៊ុនសហកម្មសិទ្ធិមាន ន័យថាជាជម្រើសដ៏ស្របច្បាប់មួយ។ ហើយបើទោះបីជាមិនអាចចាប់ផ្ដើមអាជីវកម្មយ៉ាងណាក្ដី វាអាចជាផលចំណេញរយៈពេលវែងនៅពេលអនាគតបានផងដែ៕ ផ្ដល់​សិទ្ធិ៖ realestate.com.kh
X
5s