Galaxy S8 និង S8+ ចេញផ្លូវការយប់មិញ ហើយនេះជាចំណុចទាំង៥ ដែលធ្វើឱ្យវាជាកំពូលស្មាតហ្វូនខ្លាំង
ក្រុមហ៊ុន Samsung ទើបតែសម្ពោធចេញ Galaxy S8 និង S8+ កាលពីយប់មិញ (ម៉ោង ១០នៅកម្ពុជា) ក្នុងព្រឹត្តិការណ៍ Unpack នៅទីក្រុងញូវយ៉ក។ រូបរាងស្មាតហ្វូននេះ គឺជាចំណុចលេចធ្លោដែលគេអាចមើលឃើញច្បាស់ភ្លាមៗ។ ចំពោះលក្ខណៈសម្បត្តិផ្នែកខាងក្នុង ក៏មិនធម្មតាដែរ ពោលគឺបំពាក់នូវមុខងារ និងបច្ចេកវិទ្យាទំនើបៗ សម្រាប់អន្ទងចិត្តអ្នកប្រើប្រាស់ក្នុងឆ្នាំ២០១៧ នេះ។
https://youtu.be/_bko0rrS71g
Galaxy ជំនាន់ទី៨ ទាំងពីរម៉ូដែលនេះ មានការឌីហ្សាញរឹតតែទាន់សម័យ ទំនើបជាងជំនាន់មុនដោយមានគែមទូរស័ព្ទយ៉ាងស្ដើង (ផ្នែកខាងលើ និងខាងក្រោម) ហើយមានអេក្រង់កោងបញ្ឆិតសងខាង (ឆ្វេង & ស្ដាំ) ដូច Galaxy ម៉ូដែល “Edge” មុនៗដែរ។ ចំណុចខុសប្លែកនៅលើ S8 គឺយើងមិនឃើញមានប៊ូតុង Home ដូចនៅលើ Galaxy S ជំនាន់មុនៗទេ។ យ៉ាងណា នេះមិនមែនមានន័យថា S8 គ្មានប៊ូតុង Home នោះទេ ពោលគឺប៊ូតុងនេះស្ថិតនៅផ្នែកក្រោមកញ្ចក់អេក្រង់ ជាលក្ខណៈប៊ូតុងសម្ងាត់ (invisible Home button)។
ចំណែកទ្រនាប់ស្កេនក្រយៅដៃ ត្រូវបានបំពាក់នៅខ្នងទូរស័ព្ទវិញ។ បច្ចេកវិទ្យាថ្មីៗនៅលើ Galaxy S8/S8+ រួមមាន៖ បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក និងសម្គាល់មុខ (Iris scanner និង facial recognition) ដើម្បីបើកសោ ឬអាចប្រើជាមួយសេវាកម្ម Samsung Pay ថែមទៀត, មុខងារ Bixby AI assistant ជាមួយ dedicated button, Smart Autofocus, Rear-mounted fingerprint sensor, Infinity Display ផ្នែកខាងមុខ និងមានការ Refined user interface (18.5/9), On-screen navigation ជាមួយ haptic feedback និងមានភ្ជាប់មកជាមួយកាសថ្មីម៉ាក AKG ក្នុងប្រអប់ស្រាប់។ ហើយខាងក្រោមនេះ គឺជាចំណុចលេចធ្លោទាំង ៥ ដែលធ្វើឱ្យវាជាកំពូលស្មាតហ្វូនខ្លាំងជាងមុន៖
https://youtu.be/D8Ert5yjMV4
១) RAM 6GB
នៅទីផ្សារចិន នឹងមានជំនាន់ Galaxy S8 និង S8+ ភ្ជាប់ RAM ទំហំ 6GB។
២) Galaxy S8 លែងមានជំនាន់អេក្រង់រាបស្មើដូច Galaxy S មុនៗហើយ គឺបំពាក់អេក្រង់កោងទាំងពីរម៉ូដែល S8 / S8+
Samsung ហាក់ដូចជាចង់ផ្ដោតអភិវឌ្ឍស្មាតហ្វូនមានអេក្រង់កោង ជាជាងអេក្រង់រាបស្មើ។ ជាក់ស្ដែង S8 ទាំងពីរ សុទ្ធតែមានអេក្រង់កោងបញ្ឆិតដូចគ្នា ហើយលែងប្រើឈ្មោះ “Edge” ទៀតហើយ តែជា S8 និង S8+ វិញ។
៣) Dual-cam setup
Samsung បានសម្រេចចិត្តផលិតចេញ S8 និង S8+ ដោយមិនប្រើ dual camera នៅផ្នែកក្រោយទូរស័ព្ទទេ ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យា dual pixel phase detection autofocus វិញ។ ក្រៅពីនេះ កាមេរ៉ាក្រោយរបស់ S8 ដែលមានទំហំ 12MP ក៏បានភ្ជាប់មកនូវកម្រិត aperture f/1.7, OIS, multi-shot image stacking, 2160p/30fps ក្នុងពេលថតវីដេអូផងដែរ។
៤) កាមេរ៉ាក្រោយល្អជាងមុន
មិននិយាយដល់ថា S8 និង S8+ មិនមានសមត្ថភាពកាមេរ៉ាខ្ពស់ក៏ពិតមែន តែយ៉ាងហោច Galaxy ជំនាន់ថ្មីនេះ ត្រូវបានបញ្ចូលមុខងារកាមេរ៉ាថ្មីៗជាង Galaxy S7 និង S7 edge។ សាធារណជនទន្ទឹងចាំមើល កាមេរ៉ា S8 មានទំហំធំជាង 12MP ប៉ុន្តែមិនដូច្នោះទេ។
៥) ផ្លាស់ប្ដូររចនាបថ ដោយបង្កើនទំហំអេក្រង់ទូរស័ព្ទ និងបង្កប់ប៊ូតុង Home នៅពីក្រោម
អេក្រង់ S8/S8+ គឺវែងជាងជំនាន់មុន ពោលគឺ 18.5:9 Infinity Display។ ក្រុមហ៊ុនបានលាក់ប៊ូតុង Home នៅពីក្រោមកញ្ចក់វិញ (invisible Home button) ដើម្បីចំណេញផ្ទៃអេក្រង់មុខបានរឹតតែធំ និងវែង។ រីឯទ្រនាប់ស្កេនក្រយៅដៃដែលធ្លាប់នៅជាមួយគ្នានឹងប៊ូតុង Home មាននៅលើ Galaxy S មុនៗ គឺត្រូវបំពាក់នៅផ្នែកខាងក្រោយវិញ។
Galaxy S8 និងមានតម្លៃប្រហែល ៨៥០ដុល្លារ ខណៈម៉ូដែល S8+ នឹងមានតម្លៃប្រហែល ៩៧០ដុល្លារ (ទីផ្សារអង់គ្លេស)។ ក្រុមហ៊ុននឹងដាក់ឱ្យបញ្ជាទិញ S8 ទាំងពីរចាប់ពីដើមខែមេសា ហើយនឹងមានលក់លើទីផ្សារចាប់ពីថ្ងៃទី២១ មេសាខាងមុខ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena