ដឹងថាក្រុមហ៊ុនក្នុងស្រុកមួយណា ចូលរួមសាងសង់ផ្សាទំនើបធំជាងគេនៅកម្ពុជា (AEON Mall 2)?
ជាក្រុមហ៊ុនក្នុងស្រុក និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SOMA Group ក្រុមហ៊ុន SOMA Construction & Development Co., Ltd. បានទទួលការងារសហការក្នុងការសាងសង់ផ្សារទំនើប AEON Mall 2 លើផ្នែកគ្រឿងបង្គុំបេតុង ( Reinforced Concrete Works Zone A) មានទំហំនៃការសាងសង់ប្រមាណ 4/10 នៃគម្រោងទាំងមូលពីក្រុមហ៊ុន HYUNDAI Engineering (Cambodia) Co., Ltd.។
ថ្មីៗនេះ ក្រុមហ៊ុនទើបទទួលបានការងារជំហ៊ានទី២ ទាក់ទងនឹងការងារដេគ័រនៅ Zone B (Masonry Work) ។ ការទទួលបានការងារនិងទំនុកចិត្តដ៏ធំនេះមិនមែនជារឿងងាយស្រួលនិងចៃដន្យឡើយគ្រប់ក្រុមហ៊ុនដែលអាចទទួលការអញ្ជើញឲ្យដេញថ្លៃគឺត្រូវបានសិក្សាពីគុណវឌ្ឍិទាំងផ្នែកបច្ចេកទេសនិងផ្នែកហិរញ្ញវត្ថុជាមុនសិនមុននឹងទួលបានការយល់ព្រមឲ្យចូលរួមដេញថ្លៃពីខាងផ្សារទំនើប AEON Mall និងការិយាល័យកណ្តាលរបស់ក្រុមហ៊ុន HYUNDAI Engineering ដោយផ្ទាល់។
តើក្រុមហ៊ុន SOMA Construction & Development Co., Ltd. មានកត្តាសំខាន់ៗអ្វីខ្លះទើបអាចទទួលទំនុកចិត្តពីក្រុមហ៊ុនអន្តរជាតិមួយនេះ?
កិត្តស័ព្ទពីទឹកដៃលើគម្រោងធំៗដែលក្រុមហ៊ុនបានសម្រចកន្លងមក: ក្រុមហ៊ុនបានសម្រេច និងកំពុងសាងសង់ គម្រោងធំៗជាមួយអតិថិជនជាតិ និងអន្តរជាតិជាច្រើនរួមមានការសហការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គម្រោងទឹកស្អាតរបស់រដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញដោយទទួលម៉ៅការពីក្រុមហ៊ុនសាងសង់បារំាងVinci Construction Grand Projets ។ សណ្ឋាគារប្រណិត Lumiere Hotel ពីសំណាក់អតិថិជនសឹង្ហបុរីផ្សារទំនើប The Heritage Walk ជាផ្សារទំនើបធំជាងក្នុងខេត្តសៀមរាប ហើយមួយវិញទៀតគឺអគារខុនដូ one18 Residences ដែលមានកម្ពស់២៥ជាន់ និងមានជាន់ក្រោមដី៥ជាន់ពីសំណាក់អតិថិជនសឹង្ហបុរី ។
កត្តាធនធានមនុស្ស: ក្រុមហ៊ុនមានធនធានមនុស្សគ្រប់គ្រាន់មានបទពិសោធន៏មានសមត្ថភាពនិងមានការប្តេជ្ញាចិត្តខ្ពស់ដែលជាកត្តាលីករយ៉ាងសំខាន់ក្នុងការបញ្ចប់គម្រោងបានទាន់ពេលវេលា និងប្រកបដោយគុណភាព។ ដើម្បីពង្រឹងសមត្ថភាពរបស់បុគ្គលិកក្រុមហ៊ុនបានចំណាយទឹកប្រាក់រាប់ម៉ឺនដុល្លាសហរដ្ឋអាមេរិកក្នុងការនាំយកបច្ចេកវិទ្យាទំនើបៗ BIM (Building Information Modeling) ជាកម្មវិធីឈានមុខគេពាក់ព័ន្ធនឹងទាក់ទងនឹងការងារវិស្វកម្មនិងរចនាប្លង់ដោយក្រុមហ៊ុនបានជួលគ្រូបង្វឹកបង្រៀនដោយផ្ទាល់ពីក្រុមហ៊ុនធំមួយមកពីប្រទេសសឹង្ហបុរី។
គុណភាព និងសុវត្ថិភាពលើការងារ: គុណភាពគឺជាចំនុចស្លាប់នៃផលិតផលនិងគ្រប់សេវាកម្ម។ ដូចគ្នានេះដែរនៅក្នុងវិស័យសំណង់ គុណភាពគឺជាកត្តាចំបងបំផុតពីព្រោះថាបើសង់មិនមំាទេវានឹងមានបញ្ហាប៉ះពាល់ដល់អាយុជីវិតមនុស្ស។ យ៉ាងដូច្នេះហើយក្រុមហ៊ុនបានគោរពយ៉ាងម៉ឹងម៉ាត់នូវរាល់ច្បាប់ និងបទដ្ឋានបច្ចេកទេសជាតិ និង អន្តរជាតិ ដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពក្នុងការសាងសង់។ ព័ត៌មានលម្អិត សូមអាន realestate.com.kh