អចលនទ្រព្យសម្រាប់ជួលក្នុងប្រទេសកម្ពុជា៖ ចំណុចដែលត្រូវពិចារណាមុននឹងចុះហត្ថលេខាជួល (ភាគ២)​



នៅពេលដែលមានការត្រួតពិនិត្យលើអចលនទ្រព្យសម្រាប់ជួលថ្មីមួយត្រូវមានការស្រាវជ្រាវ និងត្រូតពិនិត្យជាច្រើនហើយ ពិចារណាតែងតែទាក់ទងទៅនឹងបច្ចេកទេសច្បាស់លាស់ក្នុងការត្រួតពិនិត្យដូចជា៖ ថាតើនៅជិតកន្លែងការងាររបស់អ្នកឬសាលារៀនរបស់កូនៗដែរឬទេ ថវិការបស់អ្នកមានប៉ុន្មាន ចំនួនបន្ទប់គេង និងចំណុចផ្សេងៗទៀត។ ចំណុចទាំងនេះគឺមាន ភាពងាយស្រួលក្នុងការត្រួតពិនិត្យមើល ប៉ុន្តែវាជាព័ត៌មានសំខាន់បំផុតអំឡុងពេលនៃការត្រួតពិនិត្យឲ្យបានច្បាស់លាស់។ តើអ្នកបានអានអត្ថបទភាគ១ហើយឬនៅ? សូមស្វែងរកព័ត៌មានតាមអនឡាញនៅលើ Realestate.com.kh/news! តើត្រូវពិនិត្យអ្វីខ្លះនៅពេលជួលអចលនទ្រព្យក្នុងប្រទេសកម្ពុជា? នេះគឺជាចំណុចគួរត្រួតពិនិត្យដែលផ្តល់ជូនដោយ Realestate.com.kh ដើម្បីធានាថាអ្នកនឹងដឹងពីអ្វីដែលអ្នកត្រូវស្វែងយល់ពេលជួលអចលនទ្រព្យ! សុវត្ថិភាពជាចម្បង៖ មិនថាភ្នាក់ងារអចលនទ្រព្យប្រាប់អ្នកអ្វីខ្លះនោះទេអ្ន​កខ្លួនឯងត្រូវមានការទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នកនិងគ្រួសាររបស់អ្នកនៅពេលដែលពិចារណាលើការជួលអចលនទ្រព្យថ្មីមួយ។ អ្នកត្រូវដើរមើលអចលនទ្រព្យជិតកន្លែងអ្នកជួលនោះ​ និងសាកសួរអ្នកជិតខាង (អាចជាអ្នកជួលផ្សេងទៀតប្រសិនបើមានអគារជួលជាមួយគ្នា) ម្យ៉ាងទៀតអ្នកគួរមកត្រួតមើលថាតើនៅពេលយប់ អាចមានការគំរាម កំហែងណាមួយអាចកើតឡើងឬទេ។ ជាមួយគ្នាដែរនោះត្រូវពិចារណាលើបញ្ហាដែលបង្ករពីទឹកជំនន់។ ការត្រួតពិនិត្យរយៈពេល២៤ម៉ោងមានភាពចាំបាច់បំផុតព្រោះអ្នកអាចត្រូវពិនិត្យមើលថាតើមានសំឡេងរំខានណាមួយកើតឡើងដែរឬទេអាចជាមានការសាងសង់ណាមួយនៅពេលរសៀលដែលអ្នកមិនបានដឹងនៅពេលពិនិត្យមើលពេលព្រឹក ឬក៏មានក្លឹបរាត្រីបើកជិតផ្ទះដែរឬទេ។ សម្រាប់ការយកចិត្តទុកដាក់បន្ថែមទៀតចំពោះកិច្ចសន្យាជួលអ្នកត្រូវស្វែងយល់ពីគុណសម្បត្តិនិងគុណវិបត្តិនៃអចលនទ្រព្យនោះ។ ចំណុចតិចតួចផ្សេងៗ៖ មុនអ្នកយល់ព្រមលើកិច្ចសន្យាជួលណាមួយ​ អ្នកត្រូវពិនិត្យមើលក្បាលរ៉ូបីណេទឹក ត្រចៀកទ្វា សោរទ្វា ដៃទ្វា ព្រីភ្លើង សម្ភារៈប្រើប្រាស់ ម៉ាស៊ីនទឹកក្ដៅ និង ជើងក្រានហ្កាស។ ភាគច្រើនពេលពិនិត្យសម្ភារៈទាំងនេះមើលទៅមានសភាពល្អធម្មតាដូចនេះត្រូវពិនិត្យមើលឱ្យបានល្អិតល្អន់បំផុតទើបឃើញពីការខូចខាតករណីអ្នករកឃើញមានបញ្ហាណាមួយនោះអ្នកអាចស្នើសុំឱ្យម្ចាស់ផ្ទះជួសជុលមុនពេលអ្នកព្រមព្រៀងធ្វើកិច្ចសន្យាជួល។ ថតរូបជាភស្ដុតាង៖ មុននឹងយល់ព្រមសម្រេចចិត្តបង់ប្រាក់ សូមថតរូបគ្រប់បន្ទប់ទាំងអស់នៅពេលពេលដែលមិនមានឥវ៉ាន់។ ក្នុងរូបទាំងនេះអាចធានាថាអ្នកមានអំណះអំណាង ដើម្បីបង្ហាញនូវការខូចខាតដែលមានស្រាប់នៃ អចលនទ្រព្យដល់ម្ចាស់ផ្ទះ។ នៅពេលដែលកិច្ចសន្យាជួលរបស់អ្នកត្រូវបញ្ចប់អ្នកអាចបង្ហាញពីអំណះអំណាងទាំងនេះ។ នោះម្ចាស់ផ្ទះមិនមានហេតុផលណាមួយដើម្បីកាត់ប្រាក់កក់របស់អ្នកឲ្យសង់លើការ ខូចខាត ដែលជាក់ស្ដែងអ្នកមិនបានធ្វើឲ្យខូតខាតនោះទេ។   ផ្ដល់​សិទ្ធិ​ដោយ៖ realestate.com.kh
X
5s