Microsoft ​ក៏​មាន Galaxy S8 ​ផ្ទាល់​ខ្លួន​សម្រាប់​ដាក់​លក់​នៅ​លើ​ទីផ្សារ​ដែរ! គឺ S8/S8 Plus Microsoft Edition​



Samsung បាន​ច្របាច់​បញ្ចូល​កម្មវិធី Skype, OneDrive និង OneNote របស់​ក្រុមហ៊ុន Microsoft ​នៅ​លើ Galaxy S6 និង Galaxy S7 ​ប៉ុន្តែ​សម្រាប់​ម៉ូដែល S8 ចេញ​ឆ្នាំ​នេះ គឺ​មាន​ការ​ផ្លាស់ប្ដូរ​ខ្លះ។ ក្រុមហ៊ុន Samsung បាន​ប្រកាស​ចេញ Galaxy S8 ​កាលពី​ថ្ងៃ​តី២៩ មីនា​ថ្មីៗ​នេះ ហើយ​ពេល​នេះ Microsoft ក៏​កំពុង​មាន​គម្រោង ដាក់​លក់​ស្មាតហ្វូន S8 ជំនាន់​កែប្រែ​របស់​ខ្លួន​ឯង​ផ្ទាល់​ដែរ នោះ​គឺ Galaxy S8/ S8 Plus Microsoft Edition។ Galaxy S8 ​Microsoft Edition នឹង​មាន​ដាក់​ឱ្យ​បញ្ជា​ទិញ​ចាប់ពី​ថ្ងៃ​នេះ នៅ​តាម​បណ្ដា​ហាង​លក់​រាយ​របស់ Microsoft នៅ​អាមេរិក។ S8 ជំនាន់​ថ្មី​មួយ​ទៀត​នេះ ត្រូវ​បាន​បញ្ចូល​ស្រាប់​នូវ​កម្មវិធី​ដើម សំខាន់ៗ​របស់ Microsoft មួយ​ចំនួន និង​មុខងារ​សំខាន់ៗ​ផង​ដែរ។ អ្នក​នាំ​ពាក្យ​របស់ Microsoft ​បាន​លើកឡើង​ថា៖ “ការ​កែខៃ Galaxy S8 និង S8+ ទៅ​ជា​ជំនាន់ Microsoft Edition នេះ គឺ​នៅ​ពេល ឧបករណ៍​ត្រូវ​បើក​ចេញ​ពី​ប្រអប់ ហើយ​ភ្ជាប់​ទៅ​កាន់ Wi-Fi”។ “ការ​កែ​ជំនាន់ ​បញ្ចូល​ស្ទីល Microsoft នេះ នឹង​នាំ​មក​នូវ​ស្មាតហ្វូន​ថ្នាក់​ល្អ​បំផុត បទពិសោធន៍​ថ្មី​ទៀត អម​ដោយ​កម្មវិធី Microsoft មួយ​ចំនួន​ដូច​ជា Office, OneDrive, Cortana, Outlook និង​ជាច្រើន​ទៀត”។ ការ​ផលិត S8 ជំនាន់ Microsoft Edition របស់​ Microsoft នេះ ជា​ការ​សម្រួច​សេវាកម្ម និង​កម្មវិធី​របស់​ខ្លួន ឱ្យ​ទទួល​បាន​ចំណែកទីផ្សារ​ប្រើប្រាស់​រឹតតែ​ច្រើន ដោយ​បាន​បញ្ចូល​ស្រាប់​នូវ​សេវាកម្ម OneDrive, Skype និង Office៕   ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ theverge
X
5s