iPad Pro អេក្រង់ ១០,៥អ៊ីញ​មិន​ធ្លាប់​មាន​របស់ Apple បើ​មិន​ចេញ​ក្នុង​ខែ​មេសា​នេះ​ គឺ​នៅ​ខែ​ក្រោយ ព្រោះ​ចង្វាក់​ចាប់ផ្ដើម​ពេល​នេះ​ហើយ​



កន្លង​មក​យើង​បាន​លេចឮ​ចចាមអារ៉ាម​អំពី iPad Pro ស៊េរី​ថ្មី ដែល​ទំហំ​អេក្រង់​មិន​ធ្លាប់​មាន​គឺ ១០,៥អ៊ីញ ហើយ​បើ​តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​នេះ អះអាង​ថា ក្រុមហ៊ុន Apple បាន​ចាប់ផ្ដើម​ចង្វាក់​ផលិតកម្ម iPad Pro ថ្មី​នេះ​ហើយ។ Apple ថ្មីៗ​ទើប​ប្រកាស​ចេញ iPad ​ថ្មី ត្រកូល iPad Air ​ហើយ​គេ​រំពឹង​ទៀត​ថា នឹង​មាន​ថេប្លេត iPad Pro ថ្មី ៣ម៉ូដែល​ទៀត បង្ហាញ​ខ្លួន​ជា​បន្ត ក្នុង​ឆ្នាំ​២០១៧ ដដែល​នេះ ដែល ២ម៉ូដែល​នឹង​មាន​អេក្រង់​ប៉ុន iPad ​មុនៗ ហើយ​មួយ​ម៉ូដែល​ទៀត​មាន​ទំហំ​អេក្រង់​ថ្មី​គឺ ១០,៥អ៊ីញ។

អ្នក​វិភាគ​មក​ពី​ក្រុមហ៊ុន IHS Markit ​លោក Rhoda Alexander ថ្មីៗ​នេះ បាន​លើក​សំដី​ឡើង​នៅ​លើ​ទស្សនាវដ្ដី Forbes ​ថា iPad Pro នឹង​ត្រូវ​ផលិត​លក់​ក្នុង​បរិមាណ​កំណត់​ ក្នុង​ខែ​នេះ​ហើយ ហើយ​អាច​នឹង​បញ្ចេញ​លក់​នៅ​ពេល​ណា​មួយ​ក្នុង​ខែ​មេសា ឬ​ខែ​ឧសភា​ខាង​មុខ។

Apple ​នឹង​ចេញ​លក់​ iPad ជំនាន់​ថ្មី​ត្រកូល “Pro” នេះ ជាមួយ iPad ដែល​ក្រុមហ៊ុន​ទើប​ប្រកាស​កាលពី​ខែ​មុន ចាប់ពី​ខែ​មេសា ឬ​ខែ​ឧសភា​ខាង​មុខ​នេះ​ហើយ។ iPad Pro អេក្រង់ ១០,៥អ៊ីញ និង​អេក្រង់ ៩,៧អ៊ីញ នឹង​មាន​គែម​អេក្រង់​ស្ដើង​ស្អាត​ជាង​មុន។ ថេប្លេត​នេះ អាច​នឹង​បំពាក់​ដោយ​បន្ទះ​ឈីប​ជំនាន់​ថ្មី ល្បឿន​លឿន​ជាង iPad Pro បច្ចុប្បន្ន៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ MacRumors
X
5s