ទាំងនេះអាចជាមូលហេតុ ធ្វើឲ្យអ្នកនៅសុខៗមានអារម្មណ៍មួម៉ៅក្ដៅក្រហាយខុសធម្មតា
តើអ្នកមានដែលឆ្ងល់ទេថា ពេលខ្លះអ្នកមិនបាន មានកំហឹងនឹងនរណាម្នាក់ទេ តែហេតុ អី បានជា អ្នកងើបពីគេងមកភ្លាម អ្នកមានអារម្មណ៍មួម៉ៅ និងចេះតែចង់ខឹងគេឯងបែបនេះ។
ខាងក្រោមនេះគឺអាចជាមូលហេតុ៖ VDO
១) កត្តាគេង៖ កាលដែលអ្នកគេងមិនគ្រប់គ្រាន់ វាធ្វើឲ្យអ្នកឆាប់ ខឹង និងមិនសូវជាមានកម្លាំងកំហែង។ យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវ បានឲ្យដឹងថា មនុស្សវ័យជំទង់ គឺទាមទារការគេង ៨ម៉ោងក្នុងមួយថ្ងៃ ចំណែកឯកូនក្មេងគឺគេងលើសពី៨ម៉ោងទៅទៀត។
២) បញ្ហាស្រ្ដេស៖ ភាពតានតឹងកាន់តែច្រើន កំហឹងក្នុងខ្លួនអ្នកក៏កាន់តែច្រើនទៅតាមហ្នឹង។ ដូចនេះ បើសិនជាអាច អ្នកគួរតែធ្វើអ្វីមួយដើម្បីលុបបំបាត់បញ្ហាតានតឹងរបស់អ្នក ហើយព្យាយាមធ្វើអ្វីដែលអ្នកអាចធ្វើបានម្ដងមួយ នោះ ភាពមួម៉ៅអ្នកក៏ថមថយទៅតាមហ្នឹងដែរ។
៣) សារធាតុដែលអ្នកបានហូប៖ ជាតិស្រវឹង និងជាតិកាហ្វេអ៊ីន គឺសុទ្ធតែអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកទាំងអស់។ ដូចដែលអ្នកបានដឹងថា ជាតិស្រវឹងងាយធ្វើឲ្យអ្នកមួម៉ៅ ពិបាកចិត្ត និងប្រែប្រួលអារម្មណ៍មួយរំពេច។ ឯជាតិកាហ្វេអ៊ីនវិញ អាចមានលទ្ធភាពបង្កើន ភាពតានតឹងបន្ថែមដល់អ្នកមួយកម្រិតទៀតដែរ។
៤) អ្នកអាចឈឺ៖ ជាការពិតណាស់ មនុស្សដែលធៀបនឹងមានជំងឺអ្វីមួយមកវាយលុក ពួកគេគឺមិនសូវមានអារម្មណ៍ល្អប៉ុន្មានទេ។ ហេតុនេះបើអ្នកកត់សម្គាល់ថា ខ្លួនមួម៉ៅខុសរឿង នេះអាចមកពីអ្នកចង់ឈឺក៏ថាបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ psychologytoday