Galaxy S8+ ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​លើស​ការ​រំពឹង​ទុក Samsung ​បង្កើន​ចង្វាក់​ផលិតកម្ម ៥%​បន្ថែម​ដើម្បី​​ផ្គត់ផ្គង់​ឱ្យ​ទាន់​តម្រូវការ​



Samsung កំពុង​មាន​ដំណើរ​ផ្លូវ​ជោគជ័យ​លើ​ការ​ផលិត​លក់​ម៉ូដែល​ស្មាតហ្វូន S8 របស់​ខ្លួន ដោយ​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក​អ្នក​គាំទ្រ​ផលិតផល​ខ្លួន។ ត្រកូល Galaxy S ជំនាន់​ទី៨ នេះ ពិត​ជា​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​កោត​សរសើរ​ពីរ​រចនាបថ​របស់​វា គឺ​ឡូយ ទំនើប ជា Galaxy S ជំនាន់​មុនៗ មាន​គែម​អេក្រង់​យ៉ាង​ស្ដើង។ តាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ theinvestor ឱ្យ​ដឹង​ថា Galaxy S8+ កំពុង​មាន​ការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​សាធារណជន​យ៉ាង​ខ្លាំង ដូច្នេះ​ក្រុមហ៊ុន​អាច​នឹង​ធ្វើ​ការ​បង្កើន​ចង្វាក់​ផលិតកម្ម​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទាន់​តម្រូវការ​អតិថិជន។

សេចក្ដី​រាយការណ៍​អះអាង​តែ​ទៅ​លើ​ម៉ូដែល Galaxy S អេក្រង់​ធំ​ប៉ុណ្ណោះ ពោល​គឺ S8+ អេក្រង់ ៦,២អ៊ីញ ដែល​ទទួល​បាន​សញ្ញាណ​វិជ្ជមាន​ពី​បណ្ដា​ហាង / ក្រុមហ៊ុន លក់​រាយ។ អ្នក​លក់​រាយ​ទាំង​នោះ មាន​ការ​កក់​ទុក​ច្រើន​ជាង​ការ​រំពឹង​ពី​ចំណុច​ចាប់ផ្ដើម​របស់ Samsung ទៅ​ទៀត។ ដូច្នេះ ដើម្បី​ផ្គត់ផ្គង់​ទាន់​តម្រូវការ Samsung មាន​តែ​ត្រូវ​បង្កើន​ចង្វាក់​ផលិតកម្ម​ S8+ នេះ។

ប្រភព​ដដែល​នេះ បន្ត​អះអាង​ទៀត​ថា កន្លង​ទៅ គម្រោង​ផលិត​ម៉ូដែល S8 របស់ Samsung គឺ​យក​តាម​វិធី 60 / 40 ពោល​គឺ​ផលិត S8 រហូត​ដល់ ៦០% ខណៈ S8+ ត្រឹម ៤០% ប៉ុណ្ណោះ។ តែ​ដោយសារ​មើល​ឃើញ​ទីផ្សារ S8 អេក្រង់​ធំ (S8+) មាន​កំណើន​អ្នក​គាំទ្រ​ច្រើន ដូច្នេះ​ក្រុមហ៊ុន​អាច​បង្កើន​ដល់ ៤៥%។ ក្រុមហ៊ុន Samsung ទំនើប​ត្រៀម​ចេញ​លក់ S8 និង S8+ ប្រមាណ ២០លាន​គ្រឿង​នៅ​ដំណាក់កាល​ចេញ​លក់​ដំបូង ចាប់ពី​ចុង​ខែ​មេសា​នេះ។ ដូច្នេះ នេះ​ជា​តួលេខ​កើន​ខ្ពស់​គុណ​នឹង២ ប្រៀបធៀប​នឹង​តួលេខ​លក់ S7 ​ទាំង​ពីរ​ម៉ូដែល​កាលពី​ឆ្នាំ​មុន៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ www.theinvestor.co.kr
X
5s