រឿងរ៉ាវ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ១២យ៉ាង​អំពី Google អ្នកប្រហែល​​មិនទាន់​​ដឹង​អស់!​



រឿងរ៉ាវ​ជា​ច្រើន​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទាក់ទង​នឹង​ក្រុមហ៊ុន Google មាន​មនុស្ស​មួយ​ចំនួន​បាន​ដឹង ហើយ​ក៏​មួយ​ចំនួន​ទៀត​ក៏​មិន​បាន​ដឹង។ ដូច្នេះ​ទំព័រ​នេះ យើង​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ឱ្យ​មក​ស្គាល់​រឿង​ពិត​របស់​ក្រុមហ៊ុន​ស្វែង​រុករក​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ចំនួន ១២ចំណុច​ដូច​ខាង​ក្រោម៖ ១) ក្មេង​ស្រី​តូច​ម្នាក់ បាន​ផ្ញើ​សំបុត្រ​ទៅ​ក្រុមហ៊ុន Google ដើម្បី​សុំ​ឱ្យ​ឪពុក​របស់​ខ្លួន​បាន​ឈប់​សម្រាក​ថ្ងៃ​ខួប​កំណើត ១ថ្ងៃ។  មិនត្រឹម​តែ​ក្រុមហ៊ុន Google នោះ​ទេ សូម្បី​តែ​សាធារណជន​កាល​បើ​បាន​ឃើញ​សេចក្ដី​សំបុត្រ​ហើយ​នោះ ពិត​ជា​មិន​មាន​ការ​ស្ងើចសរសើរ និង​មិន​ដាច់​ចិត្ត​បដិសេធ​ក្មេង​ស្រី​ដ៏​ឆ្លាត​គួរ​ឱ្យ​ស្រឡាញ់​បែប​នេះ​ទេ។

២) សូម​ចូល​ទៅ​កាន់ Google Maps រួច​ចុច​លើ​ការ​បង្ហាញ​រូប​ក្នុង​ទម្រង់ Satellite និង Zoom Out រហូត​ដល់​អស់​ចុងក្រោយ។ អ្នក​នឹង​ឃើញ ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ផែនដី ជាមួយ​នឹង​ភាព​ពិត​ត្រឹមត្រូវ​ដែល ជ្រុង​ពាក់​កណ្ដាល​ម្ខាង​ភ្លឺ ហើយ​ពាក់​កណ្ដាល​ទៀត​បាំង​ស្រមោល​នៃ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ចាំង​មក​លើ។

៣) Google មាន​សត្វ​ចិញ្ចឹម T-rex ដែល​មាន​ឈ្មោះ Stan ស្ថិត​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​នៃ​រដ្ឋ​កាលីហ្វញ៉ា។ ស្ថាបនិក​ក្រុមហ៊ុន បាន​ទិញ​វា ដើម្បី​រំលឹក​និយោជិក​កុំ​ឱ្យ​ក្រុមហ៊ុន Google វិនាស​ដូច​សត្វ​ដែល​ស្ទើរ​តែ​ដាច់​ពូជ​នេះ។

៤) វាយ​បញ្ចូល​ឃ្លា “atari breakout” នៅ​ក្នុង​ប្រអប់​ស្វែងរក​ជា​រូបភាព (Google Image) នោះ​អ្នក​អាច​លេង​ហ្គេម​បាន។

៥) Google បាន​ទិញ​យក​ក្រុមហ៊ុន​ផ្សេងៗ​ដើម្បី​ពង្រឹង​និង​ពង្រីក​សក្ដានុពល​ខ្លួន​ជាច្រើន រហូត​គិត​ជា​មធ្យម ១សប្ដាហ៍​ជាង១ គិត​ចាប់​តាំង​ពី​ឆ្នាំ២០១០ រហូត​មក។

៦) គេ​អាច​បើក​មើល​ពី​ទ្រង់ទ្រាយ​នៃ​ភព​ព្រះអង្គារ​បាន​ដោយ​ជាមួយ​សេវាកម្ម Google Mars ដោយ​ចូល​ទៅ www.google.com/mars។

៧) វាយ​បញ្ចូល​លេខ​នៅ​ក្នុង​របារ​ស្វែងរក (Search Bar) ដោយ​ប្រើ​សញ្ញា (=) និង​ពាក្យ “english” នោះ Google នឹង​ប្រកប​ជា​អក្សរ​ប្រាប់​ពី​តម្លៃ​របស់​លេខ។ ៨) នៅ​លើ​គេហទំព័រ​ដើម​របស់ Google មាន​កំហុស validation error ចំនួន២៨។ សូម​ឆែកមើល​នៅ​ក្នុង​រូប​ខាង​ក្រោម ឬ​ចុច​ត្រង់​នេះ validator.w3.org/check?uri=http%3A%2F%2Fwww.google.com

៩) បុគ្គលិក​ធ្វើការ​នៅ Google ក្រោយ​ពេល​ស្លាប់​ទៅ ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​មូលប្បទានប័ត្រ​ស្មើ​នឹង​ទឹកប្រាក់ ៥០% នៃ​ប្រាក់ខែ​បុគ្គលិក​ជូន​ដល់​ប្ដី ឬ​ប្រព័ន្ធ ឬ​អាណាព្យាបាល​រៀងរាល់​ឆ្នាំ​រយៈពេល ១០ឆ្នាំ។

១០) ស្នាក់ការ​របស់ Google បាន​យក​សត្វ​ពពែ​មក​ចិញ្ចឹម​ធ្វើ​ជា​អ្នក​កាត់​ស្មៅ ជំនួស​ការ​ប្រើ​កម្លាំង​មនុស្ស។

១១) លើស​ពី​ការ​ស្មាន សូម្បី​តែ​ការ​រៀបអាពាហ៍ពិពាហ៍​ក៏ Google បាន​បង្កើត​សេវាកម្ម​នេះ​ដែរ ងាយស្រួល​រៀបចំ​គម្រោង​នៅ​ថ្ងៃ​ពិសេស​របស់​អ្នក។ ដើម្បី​ចូល​ប្រើ​សូម​ចុច​លើ​តំណភ្ជាប់​នេះ http://www.google.com/weddings/

១២) Google Sky Maps អាច​ឱ្យ​អ្នក​បើក​ទិដ្ឋភាព​នៃ​ហ្វូង​តារា ឬ​តារា​និករ (ក្រុម​ផ្កាយ) កញ្ចុំ​ផ្កាយ និង​ភព​ផ្សេងៗ។ ដើម្បី​បើក​មើល សូម​ចុច​លើ​តំណភ្ជាប់​នេះ http://www.google.com/sky/

  ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖‍ lifehack
X
5s