ក្រោយ​យក Galaxy S8 និង iPhone 7 ​ត្រាំ​ក្នុង​ទឹក ដាក់​ក្នុង​ទូទឹកកក​​​នៅ -35°C ​តើ​មាន​អ្វី​កើតឡើង? (Video)​



វីដេអូ​មាន​រយៈពេល​ជាង ៧នាទី​ខាង​ក្រោម​នេះ គឺ​បាន​បង្ហាញ​នូវ​ការ​ធ្វើតេស្ត​លើ​មុខងារ​ធន់​នឹង​ការ​ជ្រាប​ទឹក ក៏​ដូច​ជា​ធន់​នឹង​សីតុណ្ហភាព​កម្រិត​កក នៃ​កំពូល​ស្មាតហ្វូន​ពីរ គឺ Galaxy S8 និង iPhone 7។ វីដេអូ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube ដោយ​គណនី EverythingApplePro ​មាន​ការ​ទស្សនា​ជិត ៦០ម៉ឺន។ សូម​ទស្សនា​វីដេអូ​ដូច​តទៅ ចាំ​មើល​ថា ក្រោយ​ពេល​យក​ស្មាតហ្វូន​ខ្លាំង​មិន​ជ្រាប​ទឹក​ទាំង​ពីរ​ទៅ​ដាក់​ក្នុង​ទូ​ទឹកកក​ រហូត​ដល់​កក តើ​វា​នៅ​តែ​ដំណើរការ ឬ​មិន​ដំណើរការ៖ https://youtu.be/tjBnNrZJtu0 ក្នុង​វីដេអូ​ខាង​លើ បុរស​ម្នាក់​បាន​ធ្វើតេស្ត​ភាព​ធន់ទ្រាំ​នៃ Galaxy S8 និង iPhone 7 ​ដោយ​យក​ស្មាតហ្វូន​ទាំងពីរ​ត្រាំ​ក្នុង​ចាន​ទឹក ហើយ​យក​ទៅ​ដាក់​បង្កក​ក្នុង​ទូ​ទឹកកក។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ឃើញ​ថា ទឹក​នៅ​ក្នុង​ចាន​ជ័រ​នោះ​កក អម​ដោយ​ស្មាតហ្វូន​ទាំង​ពីរ​គ្រឿង​នៅ​ក្នុង​នោះ​ដែរ។ បុរស​នោះ​ចាប់ផ្ដើម​បំបែក​ទឹកកក និង​បាន​ធ្វើតេស្ត​លើ iPhone 7 ឃើញ​ថា វា​នៅ​តែ​ដំណើរការ​បាន​ជា​ធម្មតា។ ពិត​ជា​គួរ​ឱ្យ​សរសើរ​ភាព​ធន់​ទ្រាំ​របស់ iPhone មែន។ ដូច​គ្នា​ជាមួយ Galaxy S ជំនាន់​ថ្មី​របស់ Samsung គឺ Galaxy S8 ឃើញ​ថា ក្រោយ​សម្អាត​ផ្ទាំង​ទឹកកក​ចេញ ឃើញ​ថា ស្មាតហ្វូន​រូបរាង​ឡូយ​មួយ​នេះ នៅ​តែ​អាច​ដំណើរ​ជា​ធម្មតា​បាន​ដូច​គ្នា។ សរុប​មក កំពូល​ស្មាតហ្វូន​ទាំង​ពីរ​សុទ្ធតែ​អាច​សង្គ្រោះ​ពី​ការ​ធ្វើតេស្ត​ត្រាំ​ក្នុង​ផ្ទាំង​ទឹកកក​នៅ​សីតុណ្ហភាព​ -35°C ក្រោម​សូន្យ​អង្សា៕ ​ដោយ៖ រឹទ្ធិរាជ
X
5s