Nokia កំពុង​សម្រួច​ស្មាតហ្វូន​ខ្លាំង​លាក់​មុខ​ Nokia 9 ត្រៀម​បញ្ចេញ​ឆាប់ៗ​ ដើម្បី​ប្រកួតប្រជែង​ Galaxy S8 និង iPhone 8 ឮ​ថា​មាន RAM 6GB​



យោងតាម​របាយការណ៍​ថ្មី​មួយ កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​អះអាង​ថា Nokia 9 នឹង​មាន​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ប្រហែល ៦៩៩ដុល្លារ សម្រាប់​ទីផ្សារ​អាមេរិក ចំណែក​ទីផ្សារ​អឺរ៉ុប​តម្លៃ​ល្បាក់ ៧៤៩អឺរ៉ូ។ កន្លង​ទៅ​យើង​ធ្លាប់​ឮ​ដំណឹង​ពាក់ព័ន្ធ​ស្មាតហ្វូន​ខ្លាំង​របស់ Nokia នេះ​មក​ហើយ​ថា វា​នឹង​បំពាក់​នូវ​អេក្រង់ ៥,៥អ៊ីញ​កម្រិត QHD (2560x1440)px ​ហើយ​នឹង​បំពាក់​ដោយ​ឈីប​សមត្ថភាព​ខ្ពស់ Qualcomm Snapdragon 835។

ចំណែក​ចចាមអារ៉ាម​ផ្សេងៗ​បាន​លើកឡើង​កំពូល​ស្មាតហ្វូន Android ដំបូង​របស់ Nokia នេះ នឹង​ភ្ជាប់​មក​ជាមួយ RAM ទំហំ​ធំ​គឺ​ដល់ 6GB ​ដើម្បី​ប្រកួតប្រជែង​ស្មាតហ្វូន​ស៊េរី​ខ្ពស់ៗ​របស់ Samsung (Galaxy S8), Apple (iPhone 8), Huawei (Huawei P10) ក៏​ដូច​ជា​ស្មាតហ្វូន​ទំនើប​របស់ LG (LG G6)។ Nokia 9 នឹង​មាន​មេម៉ូរី​ម៉ាស៊ីន​ពីរ​ជម្រើស​គឺ 64GB/128GB និង​អាច​បន្ថែម​កាត microSD បាន​ថែមទៀត។ ចំពោះ​កាមេរ៉ា​នៅ​លើ​ស្មាតហ្វូន​ខ្លាំង​របស់ Nokia នេះ ត្រូវ​គេ​រំពឹង​ថា អាច​មាន​ទំហំ 22MP ប្រភេទ​ជា​កាមេរ៉ា​ភ្លោះ (dual camera) ​និង​កាមេរ៉ា​ទំហំ 12MP។ កាមេរ៉ា​ក្រោយ​នឹង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​លែន Carl Zeiss។ Nokia 9 ​ថែមទាំង​ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ចូល​បច្ចេកវិទ្យា​សំឡេង OZO របស់ Nokia ផ្ទាល់ ហើយ​មាន​ថាមពល​ថ្ម 3800mAh ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1.2 ​និង​មាន​មុខងារ​មិន​ជ្រាប​ទឹក IP68 មិន​ឱ្យ​ចាញ់​ស្មាតហ្វូន​ទំនើប​បច្ចុប្បន្ន​នោះ​ឡើយ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ NPU
X
5s