ក្រុមហ៊ុន​ Tesla ​សម្រេច​​បាន​សន្លឹក​​​​សូឡា (Solar Panel) យ៉ាង​ទំនើប ​សម្រាប់​ក្រាល​លើ​ដំបូល​ផ្ទះ​​​ ទាញ​យក​ថាមពល​អគ្គិសនី​ប្រើ​តាម​ចិត្ត​



Tesla ​កាលពី​ពេល​កន្លង​ទៅ ធ្លាប់​បាន​បង្ហាញ​សាធារណជន​នូវ​ ដំបូល​ក្បឿង​ផលិត​ពី​បន្ទះ​សូឡា (Solar) របស់​ខ្លួន ហើយ​ពេល​នេះ ក្រុមហ៊ុន​រថយន្ត​ល្បី​ឈ្មោះ​របស់​អាមេរិក​នេះ បាន​ប្រកាស​ផ្លូវការ​នូវ​សមិទ្ធផល​ថ្មី​នេះ​ហើយ។ នេះ​គឺ​ជា​បន្ទះ​សូឡា (Solar panel) ​ដែល​ត្រូវ​បាន​ឌីហ្សាញ​ឡើង សម្រាប់​ប្រើ​ធ្វើ​ជា​ដំបូល។ បន្ទះ Solar ថ្មី​ទាំង​នេះ​ ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន Panasonic ដែល​ត្រូវ​បាន​ឌីហ្សាញ​ឡើង ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​ភ្ជាប់​ទៅ​នឹង​ដំបូល​ដែល​មាន​ស្រាប់ ដោយ​មើល​មិន​ឃើញ​ស្នាម​ត​ភ្ជាប់​រវាង​បន្ទះ​សូឡា​នីមួយៗ​ ដូច្នេះ​នឹង​ផ្ដល់​សោភណភាព​ល្អ​ដល់​ដំបូល។ Solar Panel ថ្មី​ទាំង​នេះ ក៏​អាច​ឱ្យ​គេ​ធ្វើការ​ភ្ជាប់​ទៅ​នឹង​ដុំ​ Tesla Powerwall បាន​ងាយស្រួល សម្រាប់​រក្សា​ទុក​ថាមពល​ដែល​បន្ទះ​សូឡា​ផលិត​បាន​ផង​ដែរ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Tesla, TNW
X
5s