ធ្វើម៉េចទើបយើងដឹងថា friend ម្នាក់ណាជាគណនី Facebook ក្លែងក្លាយ ហើយត្រូវប្រុងប្រយ័ត្នដូចម្ដេច
Facebook ជាបណ្ដាញទំនាក់ទំនងសង្គមដែលកំពុងមានអ្នកប្រើច្រើនជាងគេលើពិភពលោករហូតដល់ ១,៤៤ពាន់លានគណនី (គិតត្រឹមចុងខែមីនា ឆ្នាំ២០១៥)។ ប៉ុន្តែគណនីទាំងឡាយនេះ គឺមិនសុទ្ធតែជាគណនី Facebook ពិត ប្រើប្រាស់ព័ត៌មានរូបថតដោយមនុស្សតែម្នាក់នោះទេ ពោលគឺមានការក្លែងបន្លំ រូបថតគណនីយកទៅធ្វើជារូប Profile មិនតិចនោះទេ។ ពិសេសជារូបថតនារីៗស្រស់ស្អាត និងស៊ិចស៊ី ក្នុងគោលបំណងដើម្បីជញ្ជក់យកប្រយោជន៍ផ្សេងៗគ្នា។