Acer ​ត្រៀម​ចេញ​លក់ VR Headset ​ដំណើរការ​ជាមួយ Windows 10 ​តម្លៃ​ធូរ​ថ្លៃ​ត្រឹម $300 ប៉ុណ្ណោះ​



ក្រុមហ៊ុន ទើប​អភិវឌ្ឍ​បាន​នូវ​ឧបករណ៍ VR ​ស៊េរី​ថ្មី សម្រាប់​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ដែល​មាន​ឈ្មោះ​ថា Windows headset។ Acer Windows 10 VR Headset នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ឆាប់ៗ​ក្នុង​តម្លៃ​ប្រហែល ៣០០ដុល្លារ ជា​តម្លៃ​ធូរ​ថ្លៃ​មួយ​ប្រៀបធៀប​នឹង​ឧបករណ៍ VR ​របស់​ក្រុមហ៊ុន​ផ្សេងៗ។

VR Headset ស៊េរី​ថ្មី​ដំណើរការ​ជាមួយ Windows 10 របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​តៃវ៉ាន់ Acer ​មាន​តម្លៃ​យ៉ាង​សមរម្យ​សម្រាប់​ទិញ​ប្រើ បើ​ប្រៀបធៀប​នឹង​ឧបករណ៍ Oculus Rift និង HTC Vive ​ដែល​ទាំងពីរ​នេះ​មាន​តម្លៃ​ប្រហែល ៨០០ដុល្លារ​ឯណោះ អម​ជាមួយ​លក្ខណៈ​សម្បត្តិ motion controller hardware។ https://youtu.be/67yLuiSfMWM ឧបករណ៍ VR Headset ថ្មី​របស់ Acer នឹង​ផ្ដល់​បទពិសោធន៍​ថ្មី​សម្រាប់​អ្នក​ពាក់ ដោយ​វា​អាច​នាំ​អ្នក​ទៅ​កាន់​ពិភព​ដូច​ពិត​ប្រាកដ តែ​វា​គ្រាន់តែ​ផ្ទៃ​អេក្រង់ បង្ហាញ​រូប​ដោយ​ពឹងផ្អែក​លើ​កម្មវិធី (ឬ​សូហ្វ៊ែរ​) ប៉ុណ្ណោះ។ ដោយសារ​ផលិតផល VR ថ្មី​របស់ Acer ដំណើរការ​ដោយ Windows 10 ទើប​ផ្ដល់​នូវ​ដែន​នៃ​ការ​ប្រើប្រាស់​បាន​ទូលំទូលាយ​បន្ថែម ដោយ​អាច​ដំណើរការ​កម្មវិធី​ផ្សេងៗ និង​អាច​កម្សាន្ត​ហ្គេម​ជាច្រើន​ថែមទៀត។ Acer បាន​បំពាក់​កាមេរ៉ា​ចំនួន២ ផ្នែក​ខាង​មុខ នៃ​ឧបករណ៍ VR Headset ​របស់​ខ្លួន ដើម្បី​ចាប់​យក​ចលនា​របស់​អ្នក និង​ទីតាំង​របស់​ក្បាល ដោយ​មិន​ត្រូវការ​ស៊ែនស័រ​ខាង​ក្រៅ (external sensor) និង​បាន​ប្រើ VR hardware ទំនើប តម្លៃ​ខ្ពស់។ បច្ចេកវិទ្យា​នេះ ត្រូវ​គេ​ឱ្យ​ឈ្មោះ​ថា “inside out” tracking ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​បច្ចេកវិទ្យា​របស់ Microsoft ដែល​បាន​អភិវឌ្ឍ​សម្រាប់​ឧបករណ៍ Hololens៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Engadget
X
5s